ពុទ្ធ ឆាយរិទ្ធី ជួបឈឿង វ៉ៃ ខណៈអេ ណារ័ត្ន ជួបសេក គឹមសាន្ត ដើម្បីដណ្តើមប្រាក់លាន

0
853

ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ស្វាគមន៍កីឡាករឈឿង វ៉ៃ អ្នកប្រដាល់របស់ក្លិបនាគរាជចតុមុខ សាកវិជ្ជាគុនដើម្បី ខណៈកីឡាករកីឡាករអេ ណារ័ត្ន អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប នាថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ​លើ​សង្វៀន​ស៊ីអិនស៊ី។

ការជួបគ្នារវាងកីឡាករពុទ្ធ ឆាយរិទ្ធី និងឈឿង វ៉ៃ នេះក្នុងប្រ​ភេទ​ទម្ងន់៦៩គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដា​ល់​​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆា​យ​​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។​

ចំណែកកីឡាករឈឿង វ៉ៃ គេក៍ជាជើងខ្លាំងដែលកំពុងតែធ្វើអោយអ្នកទស្សនាចង់តាមដាននៃការប្រកួតរបស់គេផងដែរ ដោយពីរប្រកួតចុងក្រោយគេបានផ្តួលជើងខ្លាំងពីរនាក់ជាប់ៗគ្នា ស្នៀតខ្លាំងរបស់គេបានទាំងព្រមតែម្តង គឺកណ្តាប់ដៃវាយចេញហើយ ស្នៀតជើងក៍ទៅតាមទៀតដែរ ពិសេសស្នៀតកែងរបស់គេតែម្តង។ ចាំមើលពុទ្ធ ឆាយរិទ្ធី និងឈឿង វ៉ៃ នរណាជាអ្នកឈ្នះ?។

ការជួបគ្នារវាង​កីឡាករសេក គឺមសាន្ត និងអេ ណារ័ត្ន នេះពិតជាធ្វើឲ្យអ្នកគាំទ្រកីឡាករទាំងសងខាងភ័យបុកពោះ ព្រោះគឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ។

ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ក៍ពង់ធ្វើឲ្យអ្នកតាមដានចាប់អារម្មណ៍ផងដែរ ដែលអេ ណារ័ត្ន កំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ចាំមើលតើសេក គឺមសាន្ត ជាអ្នកឈ្នះ​ឬកីឡាករអេ ណារ័ត្ន?៕

Facebook Comments
Loading...