គូរជក់ចិត្តចុងសប្តាហ៍នេះគឺរឿង សោភ័ណ្ឌ សងសឹកធើន ធារ៉ា ខណៈឈុត សេរីវណ្ណថង ដណ្តើមជើងឯកនិងឃីម បូរ៉ា

0
953

ភ្នំពេញ ៖ គូរប្រកួតដែលកក្រើកសង្វៀន និងធ្វើឲ្យអ្នកទស្សនាជក់ចិត្តនាចុងខែនេះមាន២គូគឺកីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសងសឹកកីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ខណៈឈុត សេរីវណ្ណថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាកីឡាខេត្តបាត់ដំបង ឡើងដណ្តើមជើងឯកនិងកីឡាករឃីម បូរ៉ា អ្នកប្រដាល់នៃក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។

ការជួបគ្នារវាងរឿង សោភ័ណ្ឌ និងធឿន ធារ៉ា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនេះត្រូវបានស្នេហាវិស័យកីឡាប្រដាលគុនខ្មែរលើកឡើងថា គូរនេះពិតជាល្អមើលព្រោះកីឡាកររឿង សោភ័ណ្ឌ ដែលឡើងមកសងសឹកគេវាយកំពុងឡើងកូដ ដោយ៥ប្រកួតចុងក្រោយគេវាយមិនដែលចាញ់នោះទេ ហើយកម្លាំងស៊ុហ្វនៅអាចធានាវាយបាន៥ទឹកមិនលំបាកឡើយ។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត។ កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង ដែលបានយកឈ្នះលើកីឡាកររឿង សោភ័ណ្ឌ តែពេលនេះមិនដូចពីមុនឡើយធឿន ធារ៉ា គេប្រកួតរាងធ្លាក់កម្លាំងស៊ុហ្វក៍មិនខ្លាំងដូចមុនដែរ។ ចាំមើលរឿង សោភ័ណ្ឌ អាចសងសឹកធើន ធារ៉ា បានដែរឬយ៉ាងណា?។

ដោយឡែកគូរប្រកួតដែលកក្រើកសង្វៀន និងធ្វើឲ្យអ្នកទស្សនាជក់ចិត្ត១គូរទៀតគឺការជួបគ្នាដណ្តើមជើងឯករវាងឈុត សេរីវណ្ណថង និងឃីម បូរ៉ា តែយ៉ាងណាគូរនេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករណាជាអ្នកឈ្នះនោះទេ ព្រោះពួកគេសុទ្ធតែតាំងចិត្តមុនការប្រកួតថា ប្រកួតឲ្យអស់ពីសមត្ថភាពហើយនិងដណ្តើមជ័យជំនះឲ្យបាន។

ការប្រកួតកន្លងមករបស់កីឡាករឈុត សេរីវណ្ណថង គេពូកែគ្រប់ស្នៀត វាយដកថយមែនតែសងវិញមួយៗតែធ្ងន់។ រីឯឃីម បូរ៉ា ការប្រកួតរបស់គេកន្លងមកក៍អាចប្រើបានគ្រប់ស្នៀតផងដែរ តែគេមានចិត្តប្រដាល់តូច ហើយអន់ខាងកម្លាំងស៊ុហ្វ បើវាយជាមួយកីឡាករបរទេសមិនសូវហ៊ានសម្រុកចូលប៉ុន្មានទេ តែបើវាយជាមួយកីឡាករកម្ពុជាដូចគ្នាគឺដើរសម្រុកចូលវាយគម្រាមមិនដកថយឡើយ។ ចាំមើលរវាងឈុត សេរីវណ្ណថង និងឃីម បូរ៉ា នរណាជាអ្នកឈ្នះទទួលបានជើងឯកនេះ៕

Facebook Comments
Loading...