នារីម្នាក់ស្គាល់គ្នាតាមហ្វេសប៊ុកមិនទាន់បានប៉ុន្មានថ្ងៃផងហៅឲ្យទៅឌុបបែរជាសមគំនិតប្លន់យកម៉ូតូ

0
301

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ ពីយុវជនម្នាក់ ខណៈដែលកំពុងជិះឌុបស្រី២នាក់ ធ្វើដំណើរតាមផ្លូវ បានសម្រេចហើយ ព្យាយាមបើករត់គេចតែអស់ល័ក្ខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ សហការជាមួយកម្លាំងកាកាបទី២ ដេញបង្ក្រាបចាប់ខ្លួនជនសង្ស័យបាន៣នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង។

ក្នុងប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកភា ប្រុស នាយប៉ុស្ដិ៍និង កម្លាំងជំនាញខណ្ឌពោធិសែនជ័យ ក្រោមបញ្ជារពីលោក វរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌក្នុងនោះក៏យកបានម៉ូតូរបស់ជនរងគ្រោះបានមកវិញ។ ហេតុការណ៍ប្លន់យកម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ង១២និង៣០នាទីរំលងអធ្រាត្រឈាមចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានដឹងថាជនសង្ស័យដែលបង្រ្កាបបានមានចំនួនគ្នា៣នាក់ទី១ ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ទី២ ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា។ ទី៣ មិនទាន់ស្គាល់ឈ្មោះ តែស្នាក់នៅក្នុងភូមិប៉ប្រ៉កជើងជាមួយគ្នារដែរ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះ បានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈហ្វេសប៊ុកស្គាល់មិនបានប៉ុន្មានផង នារីទាំង២នាក់នោះ បានឲ្យជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យខលហៅ ទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះទាំងយប់ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជិះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់ យកម៉ូតូ បានសម្រេចហើយ ស្រាបតែនារី២នាក់នោះគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់បើតាមសណ្ឌានពីជនរងគ្រោះនារី២នាក់នោះជាបក្ខពួកក្រុមចោរប្លន់។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ឈ្មោះ ឡាយ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ដេញចាប់ខ្លួនបាន នាំទៅសាកសួរ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមសហការនិងកម្លាំងប៉ុស្តិ៍កាកាប១ធ្វើកាស្រាវជ្រៀវឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់បាន២នាក់បន្ថែមទៀតសរុប៣នាក់និង ដកហូតបានម៉ូតូ៥គ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 ។ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ ជនសង្ស័យកាច់ស្លាកលេខចោល ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង។

ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង ជនសង្ស័យ៣នាក់ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់់៕

Facebook Comments
Loading...