ឆេះសណ្ឋាគារ kING GRAND BOUTIQUE ជាន់ទី៧បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងខណ្ឌដូនពេញ

0
412

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះអគារកំពុងសាកសងមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារ king grand boutique hotel ជាន់ទី៧ ផ្លូវ២៥៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមជាងបានធ្វើការងារនៅខាងលើ ស្រាប់តែមានផ្សែងហ៊ុយចេញពីលើនោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងរាយការណ៍ទៅខាងជំនាញបង្ការ និងពន្លត់អគ្គីភ័យចេញរថយន្ត២គ្រឿងមកបាញ់ពន្លត់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាមូលហេតុ បណ្តាលមកពីករណីជាងផ្សារដែកខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យខ្ទាតផ្កាភ្លើងទៅលើក្តាកុងផ្លាកេ និងសំភារៈងាយឆាបឆេះ បង្កជាអគ្គីភ័យតែម្តង៕

Facebook Comments
Loading...