ជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិពលរដ្ឋគេចខ្លួនបានមួយថ្ងៃមិនទាន់បានយកទៅលក់ផងត្រូវសមត្ថកិច្ចចាប់បាន

0
238

រតនគិរី ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅសង្កាត់កាចាញហើយបានរត់គេចខ្លួនមួយថ្ងៃមកសម្ងំនៅស្រុកកូនមុំអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាឃើញបានឃាត់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិទ្ធ ពិសី(ហៅសី)ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យបានលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥ និង៥០នាទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅចំណុផ្ទះឈ្មោះទេព ទេពី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

សម្ភារៈដែលបានសមត្ថកិច្ចដកហូត រួមមាន១, ទូរទស្សន៍ ម៉ាកសាមសុង ៣២អិញ ពណ៌ខ្មៅ ចំនួន១គ្រឿង។២,ថូផ្កាចំនួន១គូរ។ ៣,រថយន្តចំនួន១គ្រឿង ម៉ាក កាម៉ារី ស៊េរីឆ្នាំ៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2L-9111 ជាមធ្យោបាយរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួច។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕

Facebook Comments
Loading...