រថយន្តម៉ាក HILANDERបើកដោយបុរសជនជាតិចិនម្នាក់បុកម៉ូតូ១គ្រឿងបណ្តាលលោកតាម្នាក់រងរបួសធ្ងន់

0
203

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រថយន្តម៉ាក HILANDER បុកម៉ូតូ១គ្រឿងម៉ាក HONDA CUB បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១៩ និង៣០ នាទីនៅថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តអង្គក្រពើ លើមហាវិថីឈ្នះៗ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HILANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2B-4305 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ XUAN YUHUI ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិបឹងទំពន់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1H-2100 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ យ៉ត វ៉ាន់ឌី ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិកោះស្នា សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ(របួសធ្ងន់)។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលអោយ ម៉ូតូខូចខាតស្រាល០១ គ្រឿង រថយន្តខូចខាតស្រាល០១ គ្រឿង របួសមនុស្សធ្ងន់០១នាក់។ ក្នុងករណីនេះប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បន្តនីតិវិធី៕

Facebook Comments
Loading...