បុរសជនជាតិដើរឆ្លងផ្លូវត្រូវម៉ូតូក្មេងស្ទាវបុករបួសធ្ងន់ទាំង៣នាក់

0
742

កំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់ដើរឆ្នងកាត់ផ្លូវសុខៗស្រាបតែមានម៉ូតូមួយគ្រឿងបើកលឿនដូចហោះជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង ហេតុការនេះបង្កអោយភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង៥០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០​២០នៅលើកំណាត់ផ្លូវជាតិលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៤១និង៤២ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខតាកែវ1C-5446ជិះគ្នា២នាក់បើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសជនជតិចិនម្នាក់ដើរឆ្នងផ្លូវពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបានដឹងថាអ្នកទាំង៣មានឈ្មោះទី១អ្នកបើកបរម៉ូតូឈ្មោះ សុខ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ទី២អ្នកជិះខាងក្រោយឈ្មោះ នៅ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣ជនជាតិចិនឈ្មោះ JIANG SHENGLIANG ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA0101947 ស្នាក់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងយកវត្ថុតាងម៉ូតូរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Facebook Comments
Loading...