ខុន ស៊ីចាន់ ជួបម៉ឺន មេឃា ខណៈឡុង បេនលឿន ជួបឡុង ឡា ដម្បីដណ្តើមប្រាក់លាន

0
833

ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈមកកីឡាករខុន ស៊ីចាន់​ ដែលគេស្គាលថាអ្នកលេងគុនចម្រុះមក​ពី​ក្លិប​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ឡើងស្វាគមន៍កីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់អេភូថងកីឡា ខណៈឡុង បេនលឿន អ្នកប្រដាល់នៃក្លិបឡុងសាលវ័ន​កីឡា ស្វាគមន៍កីឡាករឡុង ឡា អ្នកប្រដាល់នៃអបរំកាយកីឡាស្រុកអន្លុងវែង ដើម្បីសាកកណ្តាប់ដៃគ្នានៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២០។

កីឡាករជើងចាស់ខុន ស៊ីចាន់ ត្រូវជួបជាមួយកីឡាករស្រករក្រោយ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករខុន ស៊ីចាន់ កាលមិទាន់បាត់មុខនរ​ណា​​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យក្មេង១រូប ដែលទទួលបានការគាំទ្រយ៉ាង​ច្រើ​ន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀ​ត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកីឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជាបន្តបន្ទាប់ ហើយគេពូកែខាងគុនចម្រុះទៀតផង។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​ជាច្រើន​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​នោះទេ​ ប៉ុន្តែគាអាចវាយបានគ្រប់ស្នៀត។ ចាំមើលរវាងម៉ឺន មេឃា និងខុន ស៊ីចាន់ នរណាជាអ្នកឈ្នះ?​។

ដោយឡែកឡុង បេនលឿន ជួបជាមួយកីឡាករឡុង ឡា នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ស្នៀតខ្លាំងរបស់ឡុង បេនលឿន ភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀត​កាច់​ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើ​បានដែល​អាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

រីឯឡុង ឡា ស្នៀតខ្លាំងរបស់គេគឺទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួតលក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ឡុង ឡា និងឡុង បេនលឿន នរណាជាអ្នកឈ្នះ៕

Facebook Comments
Loading...