បើករឡូឡើងស្ពានអាកាស៧មករារអិលថយក្រោយចំរថយន្តសេរីទំនើបរងការខូតខាតយ៉ាងដំណំ

0
1121

ភ្នំពេញ ៖ រថយន្ត Camary ហាយប្រីដមួយគ្រឿងរងការខូតខាតផ្នែកខាងមុខទាំងស្រុងខណៈពេលកំពុងបើកឡើងស្ពានសុខៗត្រូវគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿ(រឡូ)រអិលថយចំពីមុខ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០ ស្ថិនៅចំនុចលើស្ពានអាកាស៧មករា ផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿងម៉ាករឡូពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2H 2885បើកបរពីទិសដៅពីលិចទៅកើតឡើងលើស្ពានអាកាស៧មករាលុះដល់ពាក់កណ្តាលស្ពានក៏រលត់ម៉ាស៊ីនបណ្តាលឲ្យរអិលចុះមកបុកចំរថយន្ត Camaryសេរីទំនើបពាក់ស្លាកលេខភ្នំពេញ2 AE 7108ដែលបើកបរស្របទិសដៅគ្នានៅខាងក្រោយគ្រឿងចក្ររងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៏ខណ្ឌសែនសុខសហការណ៏ជាមួយចរាចរណ៏ក្រុងចុះមកធ្វើការវាស់វែងនិងយកគ្រឿងចក្រនិងរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...