បុរសម្នាក់បានដឹកប្រពន្ធពីភ្នំពេញទៅលេងផ្ទះដន្លង ស្រាប់តែស្លាប់ដោយសារខ្យល់គរគួរឲ្យអាសូរ

0
999

កណ្តាល បុរសម្នាក់បានដឹកប្រពន្ធពីភ្នំពេញទៅលេងផ្ទះដន្លង ស្រាប់តែស្លាប់ដោយសារខ្យល់គរគួរឲ្យអាសូរនៅក្នុងផ្ទះកូនប្រសារស្រីរបស់ខ្លួននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ចំណុចភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

ដោយសពជនរងគ្រោះឈ្មោះ យិន យាន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ និងប្រពន្ធជនរងគ្រោះឈ្មោះ កង សុខន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាកន្លងមកជនរងគ្រោះមានជម្ងឺលើសជាតិអាស៊ីត និងជម្ងឺក្រពះដោយតែងលេបថ្នាំជាប្រចាំ។ លុះដល់ថ្ងៃទី១៦ ខែឧសភា វេលាម៉ោង១០និង០០នាទីជនរងគ្រោះ និងប្រពន្ធបានមកលេងផ្ទះដន្លងឈ្មោះ កែវ គក និងឈ្មោះ គឹម សេន ដែលជាប្តីប្រពន្ធ នៅភូមិតាឯក ឃុំតាឯក ពេលមកដល់ជនរងគ្រោះបានតទុយោនៅក្នុងទឹកឲ្យដន្លងហើយពេលកំពុងធ្វើនោះជនរងគ្រោះបានក្អួត។

ប្រភពដដែលបានបន្តទៀតថាដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃដដែលជនរងគ្រោះបានអង្គុយនៅលើកៅអី ក្រោមផ្ទះហូបបាយជាមួយកូនប្រសារស្រីឈ្មោះ កែវ សំអេន ពេលនោះជនរងគ្រោះមានអការៈចុកទ្រូងដោយបាត់មាត់ក ហើយទ្រេតរកដួលទៅដីឃើញដូចនោះឈ្មោះ កែវ គាន់ ភេទប្រុស ជាកូនរបស់ឈ្មោះ កែវ គក បានរត់មកទ្រហើយដាក់ជនរងគ្រោះទៅលើដីជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាឯក បន្ទាប់មកសមត្ថកិច្ចជំនាញសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ។ ក្រោយពីធ្វើការពិនិត្យនិងកោសល្យវិច័យរួចរាល់ហើយ សមត្ថកិច្ចបានសន្និដ្ឋានថាសាក​សព​ជនរងគ្រោះស្លាប់ដោយសារខ្យល់៕

Facebook Comments
Loading...