ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលស្រុកកំរៀងឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

0
1167

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀង ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនខុសច្បាប់និងឃាត់ជនសង្ស័យពីរនាក់រួមទាំងវត្ថុតាងជាក់ស្តែង។ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំណុចក្រុមទី៦ ភូមិចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជំហានដំបូងសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះមាក់ មុត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ខាងលើ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាកកក) ១ថង់ ទម្ងន់១,១៧ក្រាម និងយ៉ាម៉ា (WY) ចំនួន១គ្រប់។

កិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហែម មុន្នីនាថ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយ ឃុំបឺងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២ថង់ ទម្ងន់៥,០១ក្រាម ថ្នាំយ៉ាម៉ា ចំនួន១៥២គ្រាប់ ទម្ងន់១៤,៦៣ក្រាម ថ្នាំញៀនប្រភេទអ៊ុច ស្តាសុី(MDMA)ចំនួន៥៨គ្រាប់ ទម្ងន់២០,៣៤ក្រាម ទូរស័ព្ទដៃ១គ្រឿង លុយខ្មែរចំនួន៣០មុឺនរៀល និងសម្ភារៈវិចខ្ចប់ ចែកចាយ មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងនៃអធិការដ្ឋានស្រុកកំរៀងកំពុងរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

Facebook Comments
Loading...