ប៉ោ ភារិទ្ធ ស្វាគមន៍សួន ចាន់នី មកសាកកណ្តាប់ដៃ ខណៈសេក គឹមរួន ឡើងតតាំងនិងអេលិត ភក្តី

0
142

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ស្វាគមន៍កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ដម្បីសាកកណ្តាប់ដៃ ខណៈកីឡាករសេក គឹមរួន អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ឡើងតតាំងនិងកីឡាករអេលិត ភក្តី អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ នាថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់មក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងជួជាមួយកីឡាករសួន ចាន់នី ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ការជួបគ្នានេះត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះ​អ្នក​ប្រដាល់​ទាំងពីរនេះមានភាគរយឈ្នះត្រឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាពួកគេមិនដែលជួបគ្នាក៍ដោយ។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាក​មិនខាន។ ព្រោះសួន ចាន់នី ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលសួន ចាន់នី ជាអ្នកឈ្នះឬប៉ោ ភារិទ្ធ?។

ដោយឡែកសេក គឺមរួន ឡើងតតាំងនិងអេលិត ភក្តី ក្នុងប្រ​ភេទ​ទម្ងន់​៦៣.៥គីឡូក្រាម។ ការប្រកួតរបស់សេក គឹមរួន កន្លងមកបើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពី​មួយ​ប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។

ចំណែកកីឡាករស្រករក្រោយអេលីត ភក្តី គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។កីឡាករអេលីត ភក្តី មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត ភក្តី សេក គឺមរួន នេះមិនមាន​នរ​ណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករទាំងពីរនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...