ចោរមួយក្រុមលួចគាស់ទូរដែករោងចក្រយកលុយអស់ជាង៣ម៉ឺនដុល្លារ រួចគេចបាត់ដោយសុវត្ថិភាពនៅស្រុកលើកដែក

0
814

កណ្តាល ៖ ចោរមួយក្រុម បានគាស់បន្ទប់ការិយាល័យរដ្ឋបាលនិងកាត់សោរទូរដែកបើកយកប្រាក់អស់ជាង៣ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីយប់ថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចនៅក្នុងរោងចក្រតម្បាញ វិនសេតហ្គាម៉េន ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

បើយោងតាមលោកវរសេនីយ៍ត្រី ឌឹម សំរិត អធិការនគរបាលស្រុកលើកដែកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឃឹម ឃុន ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ។ ដោយឡែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានគាស់ទូដែកលួចសម្ភារៈនិងលុយអស់មួយចំនួនរួមមាន ប្រាក់រៀលប្រមាណ២០លានរៀល ប្រាក់ដុល្លារប្រមាណ៣០,០០០ដុល្លារ,សោរសូឡិច០៦ សណ្តក០៣ និងខូច០៣ ដែកញូមចំរឹងបង្អួចចំនួន០១ខ្សែ ភ្លើងស៊ឺរ៉ែន០២  កំណាត់ ទូរដែក៣ ទូច្នៃ០២ ទូអូតូ០១។

លោកវរសេនីយ៍ត្រីអធិការបានបញ្ជាក់ឲ្យដឹងទៀតថានៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចន្លោះម៉ោង០១ ដល់ម៉ោង០៣ទាបភ្លឺ មានជនមិនស្គល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ  គាស់ថតតុរបស់អនុប្រធានរោង ចក្រនិងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរ ទូរដែកអូតូ បើកយកប្រាក់អស់សរុបចំនួនប្រមាណ២០លានរៀលនិងប្រាក់ដុល្លារប្រមាណជា៣ម៉ឺនដុល្លារទៅបាត់តែម្ដង។ លោកអធិការបានបញ្ជាក់បន្ថែមទៀតថាចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...