វង្ស វិឆ័យ ជួបរឿង សៅភ័ណ្ឌ ខណៈលី ភា ជួបសុខ សុវណ្ណ ដើម្បីដណ្តើមប្រាក់លាន

0
722

ភ្នំពេញ ៖ កីឡាករដែលកំពុងមានប្រជាប្រិយខ្លាំង វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡើងដណ្តើមប្រាក់លាននិងកីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ខណៈកីឡាការលី ភា អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ ឡើងដណ្តើមប្រាក់លាននិងកីឡាករុសខ សុវណ្ណ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០។

កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាកររឿង សោភ័ណ្ឌ ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ បើទោះបីជា វង្ស វិឆ័យ មិនធ្លាប់ជួបរឿង សោភ័ណ្ឌ ក៍ពិតមែនតែការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះច្រើនលើសោភ័ណ្ឌ ព្រោះបច្ចប្បន្នកីឡាករកម្ពុជាម្នាក់នេះកំពុងឡើងកូដ វាយកម្រចាញ់គូប្រកួតណាស់ ពិសេសជួបជាមួយកីឡាករថៃ។

កីឡាកររឿង សោភ័ណ្ឌ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកជាច្រើនផងដែរ។ រឿង សោភ័ណ្ឌ គេជាអ្នកប្រដា​ល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គ​ង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយ​បើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមាន​កម្លាំ​ង​​ពលំ​ពេ​ញ៥​ទឹកមិនពិបាកឡើយ។ ចាំមើលរវាងរឿង សោភ័ណ្ឌ និងវង្ស វិឆ័យ នរណាទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករលី ភា ក៍ត្រូវបានអ្នកតាមដានលើកឡើងថា មានភាគរយឈ្នះច្រើនជាងលើសុខ សវណ្ណ បើទោះជាពួកគេមិបធ្លាប់ជួបគ្នាក៍ដោយ ព្រោះការវាយរបស់លី ភា កន្លងមកគេខ្លាំងខាស្នៀតជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។

ចំណែកកីឡាករសុខ សវណ្ណ ប្រហែលជា​​ពិបាក​យកឈ្នះលើលី ភា ​ព្រោះ​សុខ សុវណ្ណ ជាកីឡាករជើងចាស់ក៍ពិតមែនតែគេមិនសូវមាន​ស្នៀត​អ្វី​ពិសេ​ស​សម្រាប់ផ្តួលគូប្រកួតឡើយ ហើយកម្លាំងស៊ុហ្វមិនអាចធានាបាន៥ទឹកទៀត។ ចាំមើលកីឡាករ សុខ សុវណ្ណ ជា​អ្នក​ទទួលបានប្រាក់លាន ឬកីឡាករលី ភា?៕

Facebook Comments
Loading...