មូលនិធិសុងឈីងលីង របស់ចិន ផលិតវីដេអូជីវចល បង្ហាញពីការដឹងគុណ ជ្រាលជ្រៅ របស់ពលរដ្ឋចិន ចំពោះទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន (Video inside)..

0
742

«មូលនិធិសុងឈីងលីង» របស់ប្រទេសចិន បាន ផលិតវីដេអូមួយ បង្ហាញលំហរបេះដូងរបស់ពលរដ្ឋចិន ពោរពេញដោយ ការដឹងគុណ និងគោរព យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ ចំពោះប្រទេស និងប្រជាជនចិន ដោយបានអញ្ជើញ បំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលចិនរាតត្បាត ដោយជំងឺកូវីដ១៩ កាលពីខែកុម្ភៈកន្លងទៅ។ ក្នុងវីដេអូនេះក៏បានរំលេចនូវសារជូនពររបស់ពលរដ្ឋចិន ឱ្យកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយជោគជ័យផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ ក្នុងពេលចិនកំពុងរងការរាតត្បាតខ្លាំង ដោយជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញ បំពេញទស្សនកិច្ច នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ដំណើរទស្សនកិច្ច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គឺជាថាមពលដ៏ធំធេង សម្រាប់លើកកម្លាំងចិត្ត ឱ្យថ្នាក់ដឹកនាំ និងប្រជាជនចិន ប្រឹងប្រែង ប្រយុទ្ធនឹងជំងឺកូវីដ១៩៕

Facebook Comments
Loading...