បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបើកត្រាក់ទ័រ០១គ្រឿងចូលទៅភ្ជួរចំការចន្ទីប៉ះចំមីនតោន

0
958

ឧត្តរមានជ័យ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបើកត្រាក់ទ័រ០១គ្រឿង ម៉ាក kubota ពណ៌ក្រហមចូលទៅភ្ជួរចំការចន្ទីប៉ះចំមីនតោន កាលពីវេលាម៉ោង១៤’៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅ ចំណុចព្រៃស្អាក ស្ថិតក្នុង ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅវេលាម៉ោង១៤’៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីផ្ទុះមីន តោននៅ ចំណុចព្រៃស្អាក ស្ថិតក្នុង ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខាងលិចផ្លូវជាតិលេខ៦៧ ប្រហែល ៤០០ម៉ែត្រ បណ្តាលអោយស្លាប់បុរសម្នាក់ ឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចប្បន្នរស់នៅភូមិឃុំកើតហេតុ និងខូចខាតទាំងស្រុង ត្រាក់ទ័រ០១គ្រឿង ម៉ាក kubota ពណ៌ក្រហម។ មូលហេតុចូលភ្ជួរចំការចន្ទីជាន់មីនតោន។ បច្ចុប្បន្នសាកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...