បុរសដែលកាច់បំបាក់ដៃ ជើងក្មេងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

0
979

ឧត្តរមានជ័យ ៖ ដោយមានការអនុញ្ញាតិពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្ត បានអញ្ជើញឈ្មោះធួន ផាណា មកសាកសួរពាក់ព័ន្ធ ក្នុងករណីកាច់ដៃកាច់ជើង កុមារម្នាក់នៅក្រុងសំរោងខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី១២ ខែឧសភា មានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះផាណា នេះ បានកាច់ដៃ កាច់ជើង កូនចុងរបស់ខ្លួនដែលមានអាយុ មិនទាន់បាន១ឆ្នាំ ស្រួល បួលផង។ ក្រោយកើតហេតុម្ដាយកុមាររងគ្រោះ បាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីអោយចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់។

មហាជនមានការរិះគន់ខ្លាំងទៅលើទង្វើឃោរឃៅព្រៃផ្សៃរបស់ឈ្មោះធួន ផាណា ដែលគេស្គាល់ថា ជាសកម្មជនហ្វេសប៊ុក នៅក្នុងក្រុមរបស់លោកព្រំ សាន្ត ទីប្រឹក្សាក្រសួង ព័ត៌មាន៕

Facebook Comments
Loading...