ខ្សែ​ប្រយុទ្ធ Haaland អាចផ្លាស់​ទៅ​លេង​នៅក្លិបធំៗ និង​ក្រុម Real Madrid ​ហើយ

0
243

កីឡាបរទេស ៖ លោកក Alf Ingve Berntsen ​អតីត​គ្រូ​បង្វឹក​របស់​ខ្សែ​ប្រយុទ្ធ Haaland ​បាន​បញ្ជាក់​ថា​ពេល​នេះ​អតីត​កូន​ក្រុម​របស់​ខ្លួន ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅក្លិបធំៗ និង​ក្រុម Real Madrid ​ហើយ​ តែបើ​ក្លឹប​ធំ​ៗ​មិន​ទិញ​រូបគេ​ទេ ​នោះ​ពួកគេ​នឹង​ស្ដាយ​ក្រោយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

​Haaland ​ស្ថិត​ក្រោម​ការ​បង្វឹក​របស់​លោក Berntsen កាល​ពី​រូបគេ​អាយុ​៨​ឆ្នាំ​ដល់​១៥​ឆ្នាំ ​នៅ​ក្រុម​ Byrne FK។ ​ដោយ​បច្ចុប្បន្ន​ត្រឹម​វ័យ​១៩​ឆ្នាំ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នេះ ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ​ក្រោយ​ពី​លេង​បាន​ល្អ​ជាមួយ​ក្រុម​ Red Bull Salzburg ​និង​ Borussia Dortmund។ ​​សម្រាប់​ថ្ងៃ​អនាគត ​លោក​ Berntsen ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវេស ​នឹង​កាន់​តែ​ល្អ​ថែម​ទៀត ​ហើយ​រូបគេ​អាច​នឹង​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ថែម​ទៀត។

លោក ​បាន​បន្ដ​ទៀត​ថា​៖ “បើ​ខ្ញុំ​ជា​អ្នក​ចាត់ការ​ក្រុម​ធំ​ៗ​នៅ​លើ​លោក​នេះ ​ខ្ញុំ​នឹង​ទិញ​គេ​ទៅ។ ​ខ្ញុំ​គិត​ថា​គេ​ត្រៀម​រួច​រាល់​ដើម្បី​ចូល​រួម​ជាមួយ Real Madrid ​ហើយ។ បើ​ក្លឹប​ធំ​ៗ​មិន​ទិញ​រូបគេ​ទេ ​នោះ​ពួកគេ​នឹង​ស្ដាយ​ក្រោយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ”៕

Facebook Comments
Loading...