ល្បែងចាក់ទឹកភ្លៀងលេងស៊ីសងធំប្រចាំស្រុកខ្មែរ មានទីតាំងនៅសង្កា​ត់អូរឫស្សី២ ក្បែរអតីតសណ្ឋាគារផ្ការាំ ទឹករាំ សមត្ថកិច្ចអត់បង្ក្រាប

0
906

ភ្នំពេញ ៖ ល្បែងចាក់ទឹកភ្លៀងបានចាប់ផ្ដើមដំណើរការហើយនៅដើមខែឧសភា ឆ្នាំ២០២០នេះ តម្លៃលក់ គឺអ្នកលេងអាចទិញក៏បាន អាចលក់ក៏បាន មានន័យថា បើទិញគីឡូ។ បើយកខាងសើម និងស្ងួតដែលអ្នកលេងអាចចាញ់និងឈ្នះប្រាក់រាប់ម៉ឺន ដល់សែនដុល្លាទៀតផង ហើយអ្នកលេងមានតាំងពីអាជីវករ, សមត្ថកិច្ច, អ្នកធំ ,ឧកញ៉ា ,អាជ្ញាធរ, មន្ត្រី ប៉ុន្ដែមិនមានសមត្ថកិច្ចចុះបង្ក្រាប។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងបនល្បែងចាក់ទឹកភ្លៀងនេះស្ថិតនៅ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។ នៅឆ្នាំ២០២០នេះ ក្នុង១ថ្ងៃការទិញ-លក់ មានទឹកប្រាក់រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើបជាងសមត្ថកិច្ចកំពុងប្រើប្រាស់សព្វថ្ងៃទៀតផង។ ចំណុចនេះជាកង្វល់របស់ប្រជាជនហេតុអីក៏ខាងស្ថាប័នខាងណា អនុញ្ញាតឱ្យបើកទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងប្រើប្រាស់វិទ្យុទាក់ទងរាប់ពាន់គ្រឿងដោយធូរលុងបែបនេះ..? ចាប់ផ្តើមលេងហើយ ពីខែឧសភា ដល់ខែតុលា គឺជាខែពេញនិយម សម្រាប់អ្នកលេងល្បែងទឹកភ្លៀង។

ជាទូទៅឲ្យ តែមេឃស្រទុំ ឬមេឃឡើងខ្មៅម្ដងៗ ក្រុមអ្នកមានៗ ឬអ្នកលេងល្បែងទឹកភ្លៀងបានប្រមូល ផ្ដុំគ្នាដើម្បី ចាក់ ឬ ភ្នាល់ ទឹកភ្លៀង អ្នកខ្លះចាក់ ទឹកភ្លៀងតាមវិទ្យុទាក់ទង អ្នកខ្លះចាក់តាមទូរស័ព្ទ។ ការចាក់លេងល្បែងទឹកភ្លៀងនេះ គឺមានការភ្នាល់គ្នា រហូត រាប់រយ រាប់ពាន់ និងរាប់ម៉ឺនរាប់សែនដុល្លារឯណោះ។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងទឹកភ្លៀងដែលកំពុងលុកលុយខ្លាំងជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញនេះ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបទ្បើយ។ប្រជាពលរដ្ឋបានលើកឡើងថា ជាទូទៅក្នុងមួយឆ្នាំ គេលេងពេញលិញចាប់ពីចុង៤ខែ គឺការភ្នាល់ឈានដល់លុយរាប់លានដុល្លារ។ ដោយឡែកអ្នកបើក ដែលជាម្ចាស់ទីតាំងត្រូវតម្រូវឱ្យអ្នកលេងបង់លុយប្រចាំខែ ក្នុងម្នាក់ចាប់ពី៥០០ដុល្លារឡើងទៅទើបមានសិទ្ធិកាន់វិទ្យុទាក់ទងចូលតារាង ឡើងលើដេញហាងឆេងបាន។ អ្នកលេងមានរាប់រយរាប់ពាន់ តើម្ចាស់ទីតាំងបានចំណូលប៉ុន្មានក្នុង១ខែទៅ?

ប្រជាពលរដ្ឋបានលើកឡើងទៀតថា  អ្នកលេងមានដូចជា អាជីវករ, សមត្ថកិច្ច, អ្នកធំ ,ឧកញ៉ា ,អាជ្ញាធរ, មន្ត្រីតុលាការមួយចំនួនផងដែរ។ ទីតាំងនេះជាប្រភពផ្តើមចេញឱ្យមានបទល្មើសកើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលអ្នកលេងសោះ បែរជាពួកគាត់មានសិទ្ធិកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿងឯណោះ។

ប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាល រាជធានីភ្នំពេញ ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្រាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធី ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជូនប្រជាពលរដ្ឋ៕

Facebook Comments
Loading...