រថយន្ដម៉ាកFORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីមួយគ្រឿងប្រទះឃើញចតចោលជាង១០ថ្ងៃ មិនទាន់ដឹងមូលហេតុ

0
1087

កណ្តាល ៖ រថយន្ត០១គ្រឿង ម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីមួយគ្រឿងត្រូវបានប្រជាពលរដ្ឋអ្នកស្រុកកោះធំប្រទះឃើញ ចតទុកចោលនៅចំណុចដីចំការមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល អស់រយះពេលជាង១០ថ្ងៃមកហើយ តែមិនដឹងម្ចាស់ជានរណា ហើយនៅឯណា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនោថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានស្រុកកោះធំបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានបានដឹងថា រថយន្តដែលចតផ្លុងចោលនោះម៉ាក FORD RANGER ពណ៌ក្រហម តែបាញ់ពណ៌ត្រេអ៊ីពីលើមួយគ្រឿង គ្មានស្លាកលេខចង្កូតស្ដាំ ដោយមានបែកចង្គៀងមុខខាងឆ្វេង មានតង់ជរ័សំរាប់គ្របពីលើជិត។

តាមការបំភ្លឺរបស់ឈ្មោះ ព្រំ គីមសេង ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកចាំដីចំការបានឲ្យសមត្ថកិច្ចជំនាញស្រុកកោះដឹងថា ខ្លួនបានឃើញរថយន្ដនេះ ចតចោលនៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដម ឬរថយន្ដរបស់មេជាងសំណង់ដែលកំពង់ធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៏មិនបានសួរនាំដែរ។ លោកស្រីបានបន្តឲ្យដឹងទៀតថាលុះដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ខ្លួនគាត់បានចូលទៅបើកតង់មើលឃើញបែកចង្គៀងមុខខាងឆ្វេង រួចក៏បានទូរសព្ទ័រាយការជូនម្ចាស់ចំការ។ នៅពេលនោះឯកឧត្ដមម្ចាស់ចំការបានឲ្យរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះគាត់ក៏បានរាយការណ៍ជូនលោកមេឃុំ លុះថ្ងៃទី១០បខែឧសភា ឆ្នាំ២០២០ទើបមេឃុំកោះធំ បញ្ជាឲ្យនគរបាលប៉ុស្ដិ៍ឲ្យចុះទៅពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុកប៉ុស្ដិ៍និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោរបិតគន្លឹះជាប់៕

Facebook Comments
Loading...