បុរសម្នាក់មានជំងឺរ៉ាំរ៉ៃមើលមិនជាដាច់ចិត្តលេបថ្នាំបំពុលកណ្ដុរ បំពុលខ្លួនឯងស្លាប់ពេលបញ្ជូនដល់មន្ទីពទ្យ

0
1088

កណ្តាល ៖ បុរសម្នាក់ដែលសាច់ញាតិប្រាប់ថាគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃមើលមិនជាក៏ដាច់ចិត្តអ្វើអត្តឃាតលេបថ្នាំបំពុលកណ្ដុរមកបំពុលខ្លួនឯងឲ្យស្លាប់យ៉ាងវេទនានៅវេលាម៉ោង៦ និង៣០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ន មឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថាតាមការបំភ្លឺរបស់ឈ្មោះ មឿន គឹមហេង ភេទស្រី អាយុ២២ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺឈឺរ៉ាំរៃ គឺជំងឺទឹកនោមផ្អែម បេះដូង នឹងលើសឈាម រយះពេលជិត៤ឆ្នាំមកហើយ មួយរយះពេលចុងក្រោយគាត់តែងតែ និយាយប្រាប់បងប្អូន ថាគាត់មិនចង់រស់នៅទៀតទេ ព្រោះពិបាកក្នុងខ្លួនណាស់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាលុះដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៥០នាទី ជនរងគ្រោះបានផឹកថ្នាំកណ្តុរបំណងសម្លាប់ខ្លួន តែក៏ត្រូវបានបងប្អូនក្រុមគ្រួសារដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត នៅភ្នំពេញ មកដល់ថ្ងៃទី០៧ ខែឆ្នាំដដែលវេលាម៉ោង០៦នឹង៣០នាទីព្រឹក ឈ្មោះខាងលើបានស្លាប់ នៅមន្ទីរពេទ្យតែម្តង រួចក្រុមគ្រួសារក៏បានដឹកសព យកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់គាត់គឺផ្ទះរបស់សព។

សមត្ថកិច្ចមូលដ្ឋានបានបន្តថាក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុក គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ បានបង្កើតគណៈកម្មាការពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ផឹកថ្នាំកណ្តុលសម្លាប់ខ្លួនពិតប្រាកដមែន ហើយក្រុមគ្រួសារសពក៍បានទទួលស្គាល់ថាប្តីរបស់គាត់ពិតជាបានលេបថ្នាំកណ្តុរធ្វើអត្តឃាតពិតប្រាកដមែន។ក្រោយពីពិនិត្យរួចសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...