យន្តហោះទម្លាក់គ្រាប់បែក B-1B អាមេរិកចំនួន២គ្រឿងហោះហើរ សមយុទ្ធបាញ់គ្រាប់ពិត ចម្ងាយ៦៥ម៉ាយពីព្រំដែនរុស្ស៊ី

0
884

បរទេស ៖ កងទ័ពអាកាសអាមេរិកបានចូលរួមសមយុទ្ធជាមួយណាតូ កាលពីដើមសប្តាហ៍នេះ រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតផងដែរ នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ដែលមានយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer ចំនួន២គ្រឿង បានហោះពី South Dakota ទៅបាល់ទិក ក្នុងសមយុទ្ធយោធាបាញ់គ្រាប់ពិតនេះ ត្រូវបានគេឲ្យឈ្មោះថា «ខ្យល់ព្យុះនិទាឃរដូវ»។

កាលពីដើមសប្តាហ៍នេះ B-1B Lancer ចំនួនពីរគ្រឿងបានហោះហើរពីមូលដ្ឋានទ័ពអាកាស Ellsworth ស្ថិតនៅ South Dakota ឆ្ពោះទៅកាន់ សមុទ្របាល់ទិក ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយដៃគូណាតូ។ នេះបើយោងតាមការចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ របស់កងទ័ពអាកាសអាមេរិកនៅអឺរ៉ុប និងកងទ័ពអាកាសអាហ្វ្រិក។ ការផ្សាយជាសាធារណៈនេះបានបញ្ជាក់ថា B-1B Lancer បានហោះហើរបេ សកកម្មរហូតដល់២៤ម៉ោង។

សេចក្តីថ្លែងការណ៍បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែក បានចូលរួមក្នុងការធ្វើសមាហរណកម្ម និងការបណ្តុះបណ្តាលអន្តរប្រតិបត្តិការ ជាមួយកងអនុសេនាធំ កងទ័ពជើងអាកាស ដាណឺម៉ាក ក៏ដូចជាអនុវត្តការសម្របសម្រួលគាំទ្រតាមដែនអាកាសយ៉ាងជិតស្និទ្ធ ជាមួយ EJTAC (Estonian Joint Terminal Air Controllers) ស្ថិតនៅ Tapa Range ចម្ងាយ៦៥ម៉ាយ (ជាង១០៤គីឡូម៉ែត្រ)ពីព្រំដែនរុស្ស៊ីផងដែរ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា“ការបណ្តុះបណ្តាលជាមួយសម្ព័ន្ធមិត្តរបស់ណាតូ និងប្រទេសជាដៃគូដទៃទៀតនេះ បានរួមចំណែកដល់ភាពធន់ និងអន្តរប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង”។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បានចូលរួមចំណែកធ្វើឱ្យមានស្ថេរភាពនៅក្នុងតំបន់អឺរ៉ុប តាមរយៈការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សត្រូវណាមួយដែលមានសក្តានុពលនោះ។

យោងតាម ក្រសួងការពារជាតិ Estonian បញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ ចូលរួម សមយុទ្ធ យោធាបាញ់គ្រាប់ពិត ដែលឲ្យឈ្មោះថា «ខ្យល់ព្យុះនិទាឃរដូវ» ៕

Facebook Comments
Loading...