ឡើងផ្សារដែកមិនប្រយ័ត្នឆក់ខ្សែភ្លើងស្លាប់លើដំបូលផ្ទះនៅសង្កាត់ក្បាលកោះ

0
708

ភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងដែលមានតង់ស្យុងខ្ពស់ឆក់ធ្លាក់ពីលើដំបូលផ្ទះពេលកំពុងបំពេញការងារដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ បណ្តាលអោយស្លាប់យ៉ាងអណោចអធម្មនៅកន្លែងកើតហេតុ ដែលហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥,៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាត សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ត្រីបំរើការនៅសាលាសង្កាត់ក្បាលកោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅផ្សាដំបូលផ្ទះនៅទល់មុខមណ្ឌលសុខភាពក្បាលកោះ ។ ពេលឡើងទៅលើដំបូលជនរងគ្រោះបានទាញដែក១ដើមប្រវែងជិត៥ម៉ែត្រទៅលើដំបូល ។ ដោយខ្វះការប្រុងប្រយ័ត្នក្នុងការបំពេញការងារ ពេលលើកដែកឡើងទៅលើស្រាប់តែចូលក្នុងដែនចរន្តអគ្គិសនីដែលមានតង់ស្យុងខ្ពស់បណ្តាលអោយឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះមកដីតែម្តងមានកំពស់ប្រហែលជា៤ម៉ែត្រ ហើយជនរងគ្រោះបានស្លាប់នៅកន្លែងបំពេញការងារ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី តែអ្វីដែលធ្វើអោយមហាជនសោគសង្រេងនោះគឺក្រុមគ្រួសារបានខិតខំជួយសង្គ្រោះដែរ តែមិនអាចសង្គ្រោះបាន៕

Facebook Comments
Loading...