នី សុភី និងសុខ សាវិន ឡើងដណ្តើមប្រាក់លានជាមួយសិស្សរួមគ្រូពុទ្ធ ឆាយរិទ្ធី និងពុទ្ធ សំបូរ

0
266

ភ្នំពេញ ៖ កីឡាករនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ឡើងដណ្តើមប្រាក់លាននិងពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ខណៈពុទ្ធ សំបូរ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ឡើងដណ្តើមប្រាក់លាននិងកីឡាករសុខ សាវិន អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ នាថ្ងៃសៅទី០២ ខែឧសភា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាច្រើនដងមកហើយភាគច្រើននី សុភី ជាអ្នកឈ្នះ ព្រោះអ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត តែយ៉ាងណាពុទ្ធ ឆាយរិទ្ធី ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។​ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកទទួលបានប្រាក់លានឬនី សុភី?។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាករសុខ សាវិន ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាម អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។

ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺ​ជង្គង់ និង​កែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រ​ដា​ល់លើកឡើងថា សុខ សាវិន មាន​ភាគរយ​ឈ្នះត្តឹមហាសិបម្នាក់ប៉ុណ្ណោះ ព្រោះគេកំពុងឡើងកូដខ្លាំងដូចគ្នា។ ចាំមើលរវាងសុខ សាវិន និងពុទ្ធ សំបូរ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?៕

Facebook Comments
Loading...