រថយន្តដឹកត្រីរីជនជាតិវៀតណាមបើកលឿន ជ្រុលទៅបុករថយន្តគេចតទុកចោលបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសពីរនាក់

0
776

កណ្តាល ៖ ឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តធំនិងរថយន្តធំបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនិង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៤និង២៥នាទី នៅចំណុចផ្លូវលេខ២១ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបណ្ដាលឲ្យស្លាប់ស្រ្តីម្នាក់ និងរងរបួស០២នាក់ភេទប្រុសដែលអ្នកទាំង០៣នាក់ជាជនជាតិវៀតណាមនិងខូចខាតរថយន្តធុនធំចំនួន០២គ្រឿង, ខូចខាតធ្ងន់០១គ្រឿង,បាក់ផ្លាកស្រាបៀ០២ផ្ទាំងនិងបង្គោលភ្លើង០១ដើម។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តធុនធំ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-8676ដោយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ហើយបានឈប់នៅលើផ្លូវថ្នល់កៅស៊ូ ព្រោះរថយន្តខូចមិនដំណើរការ ផ្នែកខាងលិចផ្លូវ បែរក្បាលទៅទិសខាងត្បូង ដោយដាក់ផ្លាកសញ្ញាផ្ដល់ដំណឹងមិនបានត្រឹមត្រូវតាមបទបញ្ញតិច្បាប់ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាលុះដល់យប់ម៉ោង៤និង២៥នាទីក៏មានឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ វី ធឿង ភេទប្រុស អាយុ២៩ឆ្នាំ ព្រូរថយន្ត និងឈ្មោះ កាន់ ញ៉ុង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរដឹកត្រីបានស្លាប់ដែលបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-9673 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឲ្យបុករថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ចំពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យគៀបស្លាប់០១នាក់និងរបួសធ្ងន់០២នាក់ ខូចផ្លាកស្រាបៀ០២ផ្ទាំងនិងបង្គោលភ្លើងដែកដាក់តាមភូមិ០១ដើម។

ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យវៀតណាមនិង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិកាដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3E-9673បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ចំណែកអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ឈប់ពេលយប់ដោយមិនបានដាក់ផ្លាកសញ្ញា ឬភ្លើងសញ្ញាផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឲ្យបានដឹង៕

Facebook Comments
Loading...