ជិះម៉ូតូសុខៗរថយន្តមិនចាំម៉ាកបុកពីក្រោយរបួសធ្ងន់ពីរនាក់ មិនទាន់ដឹងមូលហេតុ

0
758

ភ្នំពេញ ៖ រថយន្តមិនចាំម៉ាកមួយគ្រឿងបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរស ២នាក់របួសធ្ងន់ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១០០៧ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរស ពីនាក់ជិះម៉ូតូធំឌុបគ្នាមួយគ្រឿងម៉ាកM Slazពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HR-1215ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចផ្លូវបបែកជាបួនក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះទាំងពីរមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានបងប្អូនយកទៅជួសជុលដោយខ្លួនឯង៕

Facebook Comments
Loading...