បុរសម្នាក់កំពុងសារកៅស៊ូតង់នៅលើចិញ្ចើមថ្នល់ត្រូវម៉ូតូមួយគ្រឿងជិះមកបុកឲ្យរបួសឆ្ងន់ធ្ងរ ដោយមិនមានអ្នកទទួលខុសត្រូវ

0
450

កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងមនុស្សឈរលើចិញ្ជើមផ្លូវបណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរនិងខូចខាត់ម៉ូតូ០១គ្រឿងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះទន យ៉ា លើកំណាត់ផ្លូវកៅស៊ូថ្មីលេខ70B ស្ថិតក្នុងភូមិ ល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AD- 3295 បើកបរដោយឈ្មោះ ស្រី ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល បើកបរអត់ពាក់មួកសុវត្តិភាព និងបានរត់គេចខ្លួនបាត់ស្រមោល។បើកបរមានទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចដីមុខផ្ទះ ទន យ៉ា ភូមិល្វាសរក្រោម ក៍បានបុកបុរសម្នាក់ឈ្មោះ ទន រ៉ាទី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលឈរនៅលើចិញ្ចើមផ្លូវកំពុងសារកៅស៊ូតង់ដែលក្រាលហាលពោតបណ្តាលឲ្យដួលបោកក្បាលត្រូវដុំថ្មរបែកក្បាលផ្នែកខាងស្តាំនិងត្រូវចិញ្ចើមបែកខាងឆ្វេង បង្កឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីបុករួចបងប្អូនបានបញ្ជូនអ្នករបួសមកមណ្ឌលសុខភាពឃុំល្វាសរបន្ទាប់មកឡានពេទ្យបង្អែកស្រុកល្វាឯមមកដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត្រ។

ជាមួយគ្នានោះដែរសមត្ថកិច្ចបានធ្វើសេចក្ដីសន្និដ្ឋានថាករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ម៉ាក Honda Dream C125 ពណ៏ខ្មៅ ពាក់ផ្លាក់លេខ កណ្តាល 1AD-3295 បើកបរអត់បើកភ្លើង ខ្វះការប្រុងប្រយត្ន័។ រីឯវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលល្វាសរដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕

Facebook Comments
Loading...