ព្យុះកុំណាចមួយបានបង្ហាយខ្លួននៅលើផ្ទៃសមុទ្រតែមិនបានវាយប្រហារប៉ះចំទូកនេសាទ ឬទូកទេសចរណ៍នោះទេ

0
204

ក្រុងកោះរ៉ុង ៖ មានព្យុះប្រមោយដំរីមួយ បង្ហាញខ្លួននៅលើផ្ទៃសមុទ្រ ម្តុំពយយាយម៉ៅ ជិតភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០នេះ។

តាមពលរដ្ឋដែលប្រទះឃើញប្រាប់ថា សំណាងល្អព្យុះនេះមិនបានវាយប្រហារប៉ះចំទូកនេសាទ ទូកទេសចរណ៍ឬភូមិដ្ឋានពលរដ្ឋនៅលើកោះឡើយ។

យោងតាមប្រភពពី មន្ត្រីជំនាញបានធ្វើការព្រមានថា ក្នុងករណីដែលព្យុះនេះបង្ហាញខ្លួនលើសមុទ្រ សុំអោយពលរដ្ឋនៅលើទូកនេសាទឬទូកទេសចរណ៍មើលដំណើរព្យុះ និងព្យាយាមគេចចេញពីគន្លងផ្លូវដែលព្យុះនេះធ្វើដំណើរ ដើម្បីគេចពីការវាយប្រហាររបស់ព្យុះនេះ បង្ការកុំអោយមានគ្រោះថ្នាក់ ដោយសារថា ព្យុះនេះជាព្យុះសាហាវមួយដែលអាចវាយប្រហារ ពន្លិចឬបំបែកទូកនិងបើនៅលើគោកក្បែរឆ្នេរ អាចវាយប្រហារដល់ផ្ទះសម្បែងឬអាយុជីវិតមនុស្សបានគ្រប់ពេល៕

Facebook Comments
Loading...