ជនសង្ស័យ៤នាក់ដែលឆក់ខ្សែរក ពីនារីម្នាក់បណ្តាលឲ្យដួលបោកក្បាលត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានហើយកាលពីយប់មិញ

0
1452

ភ្នំពេញ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃសហការណ៏ជាមួយស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌបឹងកេងកងនិងខណ្ឌមានជ័យបានបើកការស្រាវជ្រាវមុខសញ្ញាឆក់ដែលបណ្តាលមានស្ត្រីម្នាក់ដួលបោកក្បាលស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យកន្លងទៅថ្មីៗនេះក្រោយពេលសមត្ថកិច្ចបើកការស្រាវជ្រាវតាមកាំម៉ារ៉ាសុត្ថភាពដែលនៅជុំវិញក្បែរកន្លែងកើតហេតុនៅវេលាម៉ោង៦រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះរួចមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់តាមរថយន្តភ្លាមៗទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីសាកសួតាមនិតិវិធី៕

Facebook Comments
Loading...