ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ដោយសារកូវីដ១៩ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រជុំគ្នាតាមVideo Confer​e​nce នាចុងខែនេះ

0
819

ភ្នំពេញ ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងលេខាធិការ នៃលេខាធិការដ្ឋានអាស៊ាននឹងបើកកិច្ចប្រជុំពិសេសស្ដីពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងទិសដៅអនាគតលើវិស័យទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធវីដេអូខន់ហ្វ្រេរ៉ិន (Vidoe Conference) ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមការដឹកនាំដោយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល កម្ពុជានៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និង នឹងដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីទេស​ចរណ៍អាស៊ាន ស្ដីពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ និងទិសដៅអនាគតលើវិស័យទេស​ចរណ៍អាស៊ាន តាមរយៈប្រព័ន្ធវីដេអូខន់ហ្វ្ររ៉ិន ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំង១០ប្រទេស និងលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងអាណត្តិជាប្រធានទេសចរណ៍អាស៊ានឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយ លេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក ក៏ដូចជាអង្គការអន្តរជាតិនានា ដើម្បីរកវិធីដោះស្រាយកាត់ បន្ថយប៉ះពាល់នៃវិបត្តិកូវីដ១៩ មកលើវិស័យទេស​ចរណ៍ និងពង្រឹងកិច្ចសហការរួមគ្នាសំដៅ ដាក់ចុះវិធានការ ការស្ដារឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិកូវីដ១៩។ ក្នុងន័យនេះលេខាធិការដ្ឋានអាស៊ាននិងប្រទេសសមាជិក បានឯកភាពសហការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានខាងលើ។

អង្គប្រជុំគ្រោងនឹងពិភាក្សាលើយន្តការសម្របសម្រួល ការផ្លាស់ប្ដូរព័ត៌មាន និងការអនុវត្តល្អៗនៃប្រទេស សមាជិកអាស៊ានចំពោះមុខវិបត្តិកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាពដាក់ចេញ នៅវិធានការរួមក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ លើវិស័យទេសចរណ៍អាស៊ាន ក៍ដូចជាកំណត់ដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយរួមសំដៅអភិវឌ្ឍន៍ ទេសចរណ៍អាស៊ានឲ្យកាន់តែរឹងមាំនិងជចរសភាពអាចទប់ស្កាត់និងឆ្លើយ តបទៅនឹងវិបត្តិ ជាយថាហេតុនៅថ្ងៃអនាគត៕

Facebook Comments
Loading...