នគរបាលខណ្ឌដូនពេញឃាត់ម៉ូតូបំពាក់ស៊ីមាំងខុសប្រក្រតីចំនួន៥៨គ្រឿងដើម្បីឲ្យដោះចេញ ទើបយកបាន

0
873

ភ្នំពេញ ៖ ម៉ូតូធន់ធំដែលកែច្នៃបំពង់ស៊ីមាំងខុសបច្ចេកទេត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចាប់ឃាត់ជាបន្តបន្ទាប់បានចំនួន៥៨គ្រឿងយកមករក្សាទុកនៅអធិការខណ្ឌដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យផ្លាស់ទៅជាបំពង់ស៊ីមាំងធម្មតាវិញទើបអនុញ្ញាតឲ្យយកវិញបានតែបើសិនណាកម្លាំងចាប់បានលើកក្រោយទៀតកម្លាំងមិនអនុញ្ញាតឲ្យយកត្រឡប់ទៅវិញនោះទេដោយចាត់ការតាមផ្លូវច្បាប់។

លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះថាដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់ លោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញធ្វើការត្រួតពិនិត្យនឹងឃាត់លើមធ្យោបាយរថយន្ត ម៉ូតូគ្រប់ប្រភេទប្រើប្រាស់ស៊ីមាំងបំពងសម្លេងខុសប្រក្រតី (ប្រែន.ប្រែន)ដើម្បីយកមកធ្វើការអប់រំណែនាំដល់ម្ចាស់យានយន្តអោយធ្វើការផ្លាស់ប្តូរ នឹងបញ្ឈប់ការប្រើប្រាស់ស៊ីមាំងខុសប្រក្រតីនាំអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម រំខានការរស់នៅ នឹងសំរាកដល់ស្ថានទូត ភ្ញៀវជាតិ អន្តរជាតិ វិនិយោគ ទេសចរណ៍ នឹងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

លោកអធិការខណ្ឌដូនពេញបញ្ជាក់ថាជាលទ្ធផលនៃការអនុវត្ថន៍បទបញ្ជាក៏ដូចជាចំណាត់ការក្នុងវិធានការណ៍នេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនឹងឃាត់បានចំនួន ៥៨គ្រឿង ដោយក្នុងនោះយើងបានអោយម្ចាស់យានយន្ត ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ប្រភេទស៊ីមាំងបំពងសម្លេង រួចយកស៊ីមាំងដើម(ធម្មតា)មកធ្វើការផ្លាស់ប្តូរ នឹងប្រគល់ជូនម្ចាស់យានយន្តវិញ។

ជាមួយគ្នានោះម្ចាស់យានជំនិះជាជនជាតិខ្មែរ នឹងបរទេស បានសម្តែងការអរគុណចំពោះសមត្ថកិច្ច នៅពេលមកទទួលយានជំនិះក្រោយពីបានទទួលការណែនាំ អប់រំ ធ្វើកិច្ចសន្យានិងផ្លាស់ប្តូស៊ីមាំងបំពងសំលេងរួចហើយនោះ។

លោកអធិការខណ្ឌដូនពេញបានបញ្ជាក់យ៉ាងច្បាស់ទៀតថាពាក់ព័ន្ធនឹងការឃាត់យានយន្តដែលបំពាក់បំពុងស៊ីម៉ាំងខុសប្រក្រតីនេះបើសិនជាម្ចាស់យានយន្តនៅតែបំពានហើយនៅតែបំពាក់បំពុងស៊ីម៉ាំងរបៀបខុសបច្ចេកទេសនោះហើយបើសិនណាកម្លាំងចាប់បានលើកក្រោយទៀតកម្លាំងមិនអនុញ្ញាតឲ្យយកត្រឡប់ទៅវិញនោះទេដោយចាត់ការតាមផ្លូវច្បាប់ហើយ៕

Facebook Comments
Loading...