សួន ចាន់នី ជួបឡុង បេនលឿន រីឯឡុង ជិន ជួបតាញ់ មករា ដម្បីដណ្តើមប្រាក់លាន

0
741

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​ដណ្តើមប្រាក់លាននិងកីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័នកីឡា ខណៈកីឡាករជើងខ្លាំងស្រករក្រោយតាញ់ មករា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ដណ្តើមប្រាក់លាននិងកីឡាករឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃសៅរ៍​ទី២៥ ខែមេសា ឆ្នាំ២០២០នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករឡុង បេនលឿន ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករកម្ពុជាសួន ចាន់នី មួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើ​ន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។

ចំណែកកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។ ចាំមើលរវាឡុង បេនលឿន និងកីឡាករសួន ចាន់នី នេះនរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែម?។

ដោយឡែកកីឡាករឡុង ជិន ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម។ ឡុង ជិនជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេក​ទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ។

ចំណែកកីឡាករស្រករក្រោយតាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំ​ណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុង​តែ​ចាប់អារ​ម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ ចាំមើលរវាងឡុង ជិន និងតាញ់ មករា នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមលើតម្លៃខ្លួន?៕

Facebook Comments
Loading...