បុរសម្នាក់អាយុជាង៥០ទៅហើយនៅភ្លើតភ្លើនជាមួយគ្រឿងញៀនទៀតត្រូវបានជាប់ខ្នោះ!!!

2
298

កណ្តាល ៖ ប្តីទិញគ្រឿងញៀនមកប្រើប្រាស់ ត្រូវប្រពន្ធជនសង្ស័យបានរាយការណ៍ប្រាប់សមត្ថកិច្ចថាខ្លួនបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងហោប៉ៅខោរបស់ប្តីគាត់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

ជនសង្ស័យមានឈ្មោះ កែវ ហុង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀចំនួន០១កញ្ចប់និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកICALL ពណ៌ស្លាទុំ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ ឈ្មោះ នាង ចន្ធូ ជាប្រពន្ធរបស់ឈ្មោះ កែវ ហុង បានរាយការណ៍ប្រាប់សមត្ថកិច្ចថាខ្លួនបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងហោប៉ៅខោរបស់ប្តី បន្ទាប់មកសមត្ថកិច្ចនគរបាលក៏ទៅយកថ្នាំញៀននោះមករក្សាទុក ហើយតាមរកនិងបានធ្វើការឃាត់ឈ្មោះ កែវ ហុង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើ ការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនគឺពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះគឺខ្លួនបានទិញមកពីភ្នំពេញ តំលៃ៤ម៉ឺនរៀល ដើម្បីទុកប្រើប្រាស់។គួរជម្រាបថាបន្ទាប់មកសមត្ថកិច្ចនគរបាលក៏បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធីច្បាប់៕

Facebook Comments
Loading...

2 COMMENTS

  1. albuterol inhaler for sale generic

    បុរសម្នាក់អាយុជាង៥០ទៅហើយនៅភ្លើតភ្លើនជាមួយគ្រឿងញៀនទៀតត្រូវបានជាប់ខ្នោះ!!! | CSN NEWS

  2. cialis online

    បុរសម្នាក់អាយុជាង៥០ទៅហើយនៅភ្លើតភ្លើនជាមួយគ្រឿងញៀនទៀតត្រូវបានជាប់ខ្នោះ!!! | CSN NEWS

Comments are closed.