ក្រុមការងារចុះជួយសង្កាត់សំរោង ផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤៥គ្រួសារ

4
355

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកសម្រាលបន្ទុក ដល់គ្រួរសាប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពជួបការលំបាក ខណៈដែលជម្ងឺកូវីត១៩ កំពុងរីករាលត្បាត ពេញពិភពលោក ហើ​យប្រ​ទេសកម្ពុជា ក៏កំពុងរងផលប៉ះពាល់មួយចំនួនផងដែរនោះ លោកស្រីសក់ ស៊ីថា និងលោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បាននាំយកអំណោយចែកជូនចាស់ជរា ជនពិកា និងប្រជាពលរដ្ឋក្រលំបាក ងាយរងគ្រោះចំនួន៤៥គ្រួសារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកស្រីសក់ ស៊ីថា បានលើកឡើងថាលោកស្រី​សប្បា​យ​ចិត្ត​ដែល​បាន​នាំ​យក​អំណោយមក​ចែក​ជូន​ប្រ​ជាពលរដ្ឋចាស់ជរា ជនពិកា និងប្រជាពលរដ្ឋក្រលំបាក ងាយរងគ្រោះចំនួន៤៥នាពេលនេះ។​ លោកស្រីបន្តថា ថ្វីត្បិតតែអំណោយទាំងនេះវាតិចតួចមែន​ប៉ុន្តែ​វាចំបាច់​ណា​ស់​​ស​ម្រា​ប់បងប្អូនដែលជួបការលំបាក ហើយសូមលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត ហូបស្អាតទើបមិនបង្កឲ្យបងប្អូនប្រជាពលរដ្ឋកើតនូវជម្ងឺផ្សេងៗដែលអាចខាតពេលវេលា និង​ប្រាក់កាសជាច្រើន​ទៀត​​ផង។

ជាចុងក្រោយលោកស្រីបានអំពាវនាវ​សូម​ឱ្យ​យុវជន និងប្រជាពលរដ្ឋទាំង​អស់​ដែ​ល​​​​មាន​​លទ្ធភាព​ ​គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ខ្មែរ​ត្រូវ​តែ​ជួយ​ខ្មែរ ដើម្បី​អនាគត​សម្រាប់​កូន​ខ្មែរ​ទាំងអស់​គ្នា​។ ជាងនេះទៅទៀតគួរ​យកចិត្តទុកដាក់ក្នុង​ការជួយ​ដល់​ អ្នក​ដែល​គ្មាន​ទីពឹងដើម្បី​ឱ្យ​ជីវិត​ខ្មែ​គ្រប់​រូបរស់នៅ​ដោយ​សេចក្តីសុខ​​ក្នុង​ដំបូល​សុខសន្តិភាព​តែ​មួយ​ជា​មួយ​គ្នា​។

ដើម្បីចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាល ការការពារនិងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ សូមបងប្អូន ត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៤៥គ្រួសារនាពេលនោះក្នុង១គ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម, ទឹកស៊ីអ៊ីវចំនួន០១យូរទឹកត្រី ចំនួន០១យូរ ម៉ី និងម៉ាស សាប៊ូ ជែល អាកុលលៀងដៃ ផងដែរ៕

Facebook Comments
Loading...

4 COMMENTS

  1. cialis 40 mg

    ក្រុមការងារចុះជួយសង្កាត់សំរោង ផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤៥គ្រួសារ | CSN NEWS

  2. generic albuterol inhaler

    ក្រុមការងារចុះជួយសង្កាត់សំរោង ផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤៥គ្រួសារ | CSN NEWS

  3. ciprofloxacin cost

    ក្រុមការងារចុះជួយសង្កាត់សំរោង ផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤៥គ្រួសារ | CSN NEWS

  4. buy naltrexone

    ក្រុមការងារចុះជួយសង្កាត់សំរោង ផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤៥គ្រួសារ | CSN NEWS

Comments are closed.