ប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសចំនួន០៦នាក់ ត្រូវបានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅចុះចែកជូន នៅតាមខ្នងផ្ទះ

0
217

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកសម្រាលបន្ទុក ដល់គ្រួសារពលករ ដែលទើបវិលត្រលប់មកពីក្រៅប្រទេស ដែលមានជីវភាពជួបការលំបាក ខណៈដែលជម្ងឺកូវីត១៩ កំពុងរីករាលត្បាត ពេញពិភពលោក ហើ​យប្រ​ទេសកម្ពុជា ក៏កំពុងរងផលប៉ះពាល់មួយចំនួនផងដែរនោះ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះលោកស្រី កែវ រ័ត្នតារា ស​មាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ជា ខេមា អភិបាលរងខណ្ឌ បាននាំអំណោ​យចែកជូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសចំនួន០៦នាក់ នៅតាមខ្នងផ្ទះ។

ស្ថិតឱកាសនោះដែរលោក ជា ខេមា បានមានប្រសាសន៍ថា សាលាខណ្ឌព្រែកព្នៅ និងសង្កាត់ព្រែកព្នៅ ពិសេសអនុសាខាកាកបាទក្រហមកម្ពុជា តែងតែចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានជីវ​ភាពខ្វះខាត និងគ្រួសារពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ដូចជាពេលនេះជាដើម។ លោកបន្តថា អំណោយទាំងអស់នេះ វាបានចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន បានមួយគ្រា ជាពិសេស ការដោះទ័ល នៅពេលដែលបងប្អូនមិនអាចចេញទៅប្រកបរបរទទួលទានខាងក្រៅបាន ខណៈពេលដែល ប្រទេសកម្ពុជាកំពុងប្រឈម ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ នោះ។

ចំណែកលោកស្រី កែវ រ័ត្នតារា បានមានប្រសាសន៍ផងដែរថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សូមបងប្អូន ត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពសំខាន់ៗ ដូចខាងក្រោម ១.លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល។ ២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥.បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ។ ៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ ក្រៅពីនោះ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យ តាមរយៈ ការផឹកស្អាត ហូបស្អាត និងការរស់នៅស្អាត ដើម្បី ជៀសផុតពីជម្ងឺកូវីដ១៩។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៦នាក់នោះ ក្នុងម្នាក់ៗទទួលបាន  ៖១អង្ករ ចំនួន៣០គីឡូក្រាម ២មីចំនួន០១កេស ៣ទឹកស៊ីអ៊ីវចំនួន០១យូរ ៤ទឹកត្រីចំនួន០១យូរ ៥ម៉ាសចំនួន៦០ម៉ាស ៦សាប៊ូ+អាល់កុល+ទឹកលាងដៃ ចំនួន០១កញ្ចប់តូច ៧ថវិកាចំនួន ៥០,០០០រៀល៕

Facebook Comments
Loading...