លោកសុខ សម្បត្តិ ចែកអំណោយជូនប្រជាពលរដ្ឋមកពីក្រៅប្រទេសក្នុងសង្កាត់ពន្សាំង

2
220

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកសម្រាលបន្ទុក ដល់គ្រួសារពលករ ដែលទើបវិលត្រលប់មកពីក្រៅប្រទេស ដែលមានជីវភាពជួបការលំបាក ខណៈដែលជម្ងឺកូវីត១៩ កំពុងរីករាលត្បាត ពេញពិភពលោក ហើ​យប្រ​ទេសកម្ពុជា ក៏កំពុងរងផលប៉ះពាល់មួយចំនួនផងដែរនោះ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បាននាំអំណោយចែកជូនប្រជាពលរដ្ឋ៣គ្រួរសាមានចំនួន១០នាក់ នៅស្នាក់ការនៃសង្កាត់ពន្សាំង។

ស្ថិតឱកាសនោះដែរលោក សុខ សម្បត្តិ បានមានប្រសាសន៍ថា សាលាខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង ពិសេសសាខាកាកបាទក្រហមកម្ពុជា តែងតែចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានជីវ​ភាពខ្វះខាត និងគ្រួសារពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ដូចជាពេលនេះជាដើម។ លោកបន្តថា អំណោយទាំងអស់នេះ វាបានចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន បានមួយគ្រា ជាពិសេស ការដោះទ័ល នៅពេលដែលបងប្អូនមិនអាចចេញទៅប្រកបរបរទទួលទានខាងក្រៅបាន ខណៈពេលដែល ប្រទេសកម្ពុជាកំពុងប្រឈម ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ នោះ។

លោកបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សូមបងប្អូន ត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពសំខាន់ៗ ដូចខាងក្រោម ១.លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល។ ២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥.បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ។ ៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ ក្រៅពីនោះ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យ តាមរយៈ ការផឹកស្អាត ហូបស្អាត និងការរស់នៅស្អាត ដើម្បី ជៀសផុតពីជម្ងឺកូវីដ១៩។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយសម្រាប់ប្រជាពលរដ្ឋទាំង៣គ្រួសារ នោះរួមមានអង្ក២បេស្មើរ៥០គីឡូក្រាម ម៉ី២កេះ ម៉ាស២ប្រអប់ ទឹកអាកុល២ដប និងថវិការ៥ម៉ឺនរៀល៕

Facebook Comments
Loading...

2 COMMENTS

  1. generic ventolin

    លោកសុខ សម្បត្តិ ចែកអំណោយជូនប្រជាពលរដ្ឋមកពីក្រៅប្រទេសក្នុងសង្កាត់ពន្សាំង | CSN NEWS

  2. viagra for sale canadian

    លោកសុខ សម្បត្តិ ចែកអំណោយជូនប្រជាពលរដ្ឋមកពីក្រៅប្រទេសក្នុងសង្កាត់ពន្សាំង | CSN NEWS

Comments are closed.