រថយន្តម៉ាកកាមម៉ារី០១គ្រឿងធ្លាយហ្គាសបង្កជាអគ្គិភ័យឆាបឆេះអស់ប្រមាណ៥០%

0
682

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវណត់ព្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យឆេះរថយន្តម៉ាកកាមម៉ារី០១គ្រឿង ពណ៌សំបកឳឡឹកឆ្នាំ៩៥ ផ្លាកលេខភ្នំពេញ ២D៖៩១២២ អស់ប្រហែល ៥០% នឹងពុំបណ្ដាយអោយឆេះរាលដាលដល់ផ្ទះអ្នកជិតនោះឡើយ កាលពីវេលាម៉ោង១៩ និង២០ នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តចំនួន០៤ គ្រឿង ដោយប្រើប្រាសទឹកអស់ចំនួន០៣ ឡានស្មើនឹង១២ ម៉ែត្រគូប និងបានពន្លត់ចប់ នៅម៉ោង១៩ និង៤០ នាទីយប់ថ្ងៃខែឆ្នាំដដែល ខណៈមូលហេតុគឺបណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គិភ័យ៕

 

Facebook Comments
Loading...