យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តជនជាតិកូរ៉េ បណ្តាលឲ្យរងរបួសយ៉ាងទម្ងន់

0
919

ភ្នំពេញ ៖ យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តកំពុងឆ្លងផ្លូវបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣រសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីរកន្លែង ហេតុបានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសជាជនជាតិកូរ៉េម្នាក់បើករថយន្តម៉ាកCRVពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2C 8392ដែលធ្វើដំណើរឆ្លងផ្លូវក្នុងពីជើងទៅត្បូងលុះមកដល់ត្រង់ចំនុចកើតហេតុស្រាប់តែមានបុរសពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៍ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1G 9405ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តចាំពីចំហៀងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅនិងជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ ចំនែកឯម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

 

Facebook Comments
Loading...