ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តលុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ

4
411

ព្រះសីហនុ ៖ ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្ត លុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចន្លោះ Km 157-158 ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកនីសាន់ ពណ៍ខៀវ ត្រួយចេក ពាក់ស្លាកលេខភ្នុំពេញ 3C-0054(សន្តោងកុងទីន័រ)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នុំពេញ បុកជាមួយនិងរថយន្ត ម៉ាកលុចស៊ីសRX300 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2H-3030 មានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់ អ្នករួមដំណើរក្នុងរថយន្តនេះមាន០៤នាក់ ស្រី០១នាក់១/ឈ្មោះសូនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តព្រៃវែង (ស្លាប់)២/ឈ្មោះលី គ័ង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ទីលំនៅភ្នំពេញ រងរបួសធ្ងន់៣/ ឈ្មោះបូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តព្រៃវែង រងរបួសធ្ងន់។
៤/ឈ្មោះហុង សៀវហាក់ អាយុ១១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភ្នំពេញ រងរបួសស្រាល។

បច្ចុប្បន្នអ្នកស្លាប់ត្រូវបានប្រគល់-ទទួល ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំណែកវត្ថុតាងរថយន្តទាំងពីរស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី៕

Facebook Comments
Loading...

4 COMMENTS

  1. buy asthma inhalers without an rx

    ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តលុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ | CSN NEWS

  2. viagra pills

    ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តលុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ | CSN NEWS

  3. levitra vs viagra

    ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តលុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ | CSN NEWS

  4. naltrexone buy on line

    ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តលុចស៊ីស RX-300 បុកប៉ះជាមួយរថយន្តកុងតឺន័រ | CSN NEWS

Comments are closed.