ក្លិប​បិសាច​ក្រហម Man Utd ​ត្រៀម​អាវ​លេខ៧សម្រាប់កីឡាករ Jadon Sancho បើព្រមព្រៀង​ការ​ផ្ទេរ​មក​

0
1642

កីឡាបរទេស ៖ ប្រសិន​ណា​យុវជន​វ័យ២០ឆ្នាំ​លេង​ឲ្យ Dortmund គឺ​កីឡាករ Jadon Sancho ព្រមព្រៀង​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ទឹកដី Old Trafford ក្លិប​បិសាច​ក្រហម Man Utd និង​ត្រៀម​អាវ​លេខ៧ សម្រាប់រូបគេរួច​ជា​ស្រេច។

កីឡាករ Jadon Sancho បាន​បាត់បង់​ឱកាស​បន្ត​លេង​នៅ UCL ហើយ ក្រោយ​ធ្លាក់​ក្រោម​ថ្វី​ជើង PSG ដោយ​ឡែក​សម្រាប់​បិសាចក្រហម​ប្រសិន​មាន​ឱកាស​កក់​កៅអី​លេង​ពាន​រង្វាន់​អឺរ៉ុប​រដូវ​កាល​ក្រោយ នោះ​ក៏​ជា​ភាគរយ​អាច​បញ្ចុះបញ្ចូល​ឲ្យ​ខ្សែ​ប្រយុ​ទ្ធ​អង់គ្លេស​ផ្ទេរ​មក​ជាក់​ជា​ពុំ​ខាន។តាម​តម្លៃ​ខ្លួន ១២០ លាន​ផោន ​មាន​ប្រភព​ជា​ច្រើន​ជឿជាក់​ថា United ​ត្រៀម​រួចរាល់​ហើយ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​អ្វី​ទាំង​អស់ នៅ​ឡើយ​តែ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​តែ​ប៉ុណ្ណោះ។

រំឭក​ថា​អាវ​លេខ ៧ កាល​ពី​ដើម​ឡើយ​ជា​របស់ Alexis Sanchez ប៉ុន្តែ​បើ Sancho មក United នឹង​ព្រម​ដក​លេខ​ពិសេស​នេះ​ចេញ​ពី​កីឡាករ​ឈីលី​ឲ្យ​មក​រូប​គេ​វិញ។ ក្រៅ​ពី United ក៏​ល្ហិចល្ហៀង​ថា​មាន Chelsea តាម​សម្លឹង Sancho មិន​ដាក់​ភ្នែក​ផង​ដែរ៕

Facebook Comments
Loading...