ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19ទាំងអស់ ខណៈប្រទេសឡាវរកឃើញចុងក្រោយគេ

3
221

ភ្នំពេញ ៖ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19 ហើយប្រទេសដែលចុងក្រោយគេមានប្រទេសម៉ីយ៉ាន់ម៉ា និងប្រទេសឡាវ ខណៈសមាជិកដែលកំពុងរងគ្រោះធ្ងន់ជាងគេរួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន។

ក្រសួងសុខាភិបាលឡាវនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូងនៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមីញ មីយ៉ាន់ម៉ាដែលកន្លងមកមិនមានអ្នកឆ្លងដូចឡាវដែរនោះ ទីបំផុតក៏បានរកឃើញអ្នកឆ្លង COVID-19 ០២នាក់ ដំបូងផងដែរ គឺប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញ។ សម្រាប់អ្នកឆ្លង០២នាក់ដំបូងនៅ ប្រទេសឡាវ គឺមិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ យ៉ាងណាមិញ ប្រការនេះធ្វើឲ្យ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19 ខណៈសមាជិកដែលកំពុងរងគ្រោះធ្ងន់ជាងគេរួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕

 

Facebook Comments
Loading...

3 COMMENTS

  1. cialis 20mg

    ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19ទាំងអស់ ខណៈប្រទេសឡាវរកឃើញចុងក្រោយគេ | CSN NEWS

  2. viagra for men

    ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19ទាំងអស់ ខណៈប្រទេសឡាវរកឃើញចុងក្រោយគេ | CSN NEWS

  3. viagra in action

    ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19ទាំងអស់ ខណៈប្រទេសឡាវរកឃើញចុងក្រោយគេ | CSN NEWS

Comments are closed.