និស្សិតពេទ្យខ្មែរទើបបញ្ចប់ការសិក្សា នៅប្រទេសថៃ២នាក់ប្រកាសចូលរួមដោយស្ម័គ្រចិត្តជាមួយក្រសួងសុខាភិបាលកម្ពុជា

0
909

ភ្នំពេញ ៖ លោកទាវ សុធារ័ត្ន និងលោកសម នរះសត្យា ដែលជានិស្សិតអាហារូបករណ៍ សម្ដេច ម្ចាស់ក្សត្រីសិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក(Nurs) បានប្រកាសថា ខ្លួនស្ម័គ្រចិត្តជាមួយក្រសួងសុខាភិបាល ដើម្បីជួយព្យាបាលពលរដ្ឋខ្មែរ ដែលកំពុងតែរងការឆ្លងនៃវីរុសកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

ផ្អែកតាមគណីយ Facebook ឈ្មោះ Teav Sothearoth បានសរសេរ បែប នេះថា (តបតាមស្ថានការណ៍ បច្ចុប្បន្នខ្ញុំបាទឈ្មោះទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ ការ សិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីក រាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាន និងកំពុងប្រកាសរកគ្រូពេទ្យ ស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ ខ្ញុំបាទទាំងពីរនាក់ មានឆន្ទៈស្ម័គ្រចិត្ត ចង់ ចូលរួមនិង បម្រើជាតិ ក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈមនិងត្រូវការ ដូច្នេះខ្ញុំបាទ បានសម្រេច ចិត្តចង់ចូល រួមប្រយុទ្ធ និងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលដែលកំពុងប្រឈម ជាមួយជម្ងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាត ផ្តល់ឱកាសឱ្យខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសនេៈខ្ញុំបាទ ពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង។ សូមអរគុណ !)បន្ទាប់ពីមានការ បង្ហាញឆន្ទៈនៃការចង់ចូលរួមចំណែកជួយព្យាបាលពលរដ្ឋក្រសួងសុខាភិបាល បានធ្វើឲ្យមហាជនកោតសរសើរ និស្សិតទាំងពីររូបខាងលើនោះជាខ្លាំង។

សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការ សុខភាព ពិភព លោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាស ពេញទ្វីបទាំងអស់លើភពផែនដី លើកលែង តែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង៧៩,៩១១នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ សម្រាប់ប្រទេសកម្ពុជា គិត ត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ចំនួន៣៥នាក់ មកហើយ៕

Facebook Comments
Loading...