កម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីអ៊ឺរ៉ុប និងអាស៊ីចំនួន៦ប្រទេសចូលកម្ពុជា រយៈពេល៣០ថ្ងៃ

0
150

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ។ នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអ៊ីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ខាងមុខនេះផងដែរ។

ក្រសួងសុខាភិបាលបានប្រកាសបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពិចារណាពិនិត្យឡើងវិញ រឿងជនបរទេសមកពីប្រទេសអុីរ៉ង់ ។ ដោយសម្តេចថ្លែង នាពិធីបុណ្យទន្លេពីខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមីនា នេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ចំណុចកណ្តាលនៃការផ្ទុះCOVID-19 គឺ ស្ថិតនៅតំបន់អឺរ៉ុបមិនមែនចិនទៀតនោះឡើយ ខណៈបច្ចុប្បន្នចិនកំពុងព្យាយាមជួយ ដល់ប្រទេសដទៃជាពិសេស អ៊ីតាលី ក្នុងការទប់ស្កាត់ការរាលនេះ។

ទីបំផុត ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអ៊ីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ ដូចជាប្រទេស អាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ សរុបមាន៦ប្រទេសហើយ គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ៕

Facebook Comments
Loading...