សាលាខណ្ឌព្រែកព្នៅ ក៍ដូចជាសាលាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញចូលរួមសំអាតច្រាំងទន្លេ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៦

0
237

ភ្នំពេញ ៖ សាលាខណ្ឌព្រែកព្នៅ ក៍ដូចជាសាលាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ ដែលមានព្រុំប្រទល់ជាប់ទន្លេបានរៀបចំសំអាតច្រាំងទន្លេ ព្រមគ្នាតែម្តងគឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។

ក្នុងការសំអាតច្រាំងទន្លេនេះ មានការចូលរួមពីលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្រ្តីសាលាខណ្ឌ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ស និងយុវជនកាយរឹទ្ធិ ជាច្រើននាក់ទៀតផងដែរ ដើម្បីសំអាតសំរាម និងប្លាស្ទីកចេញពីមាត់ច្រាំង និងក្នុងទឹកទន្លេសាប គឺចាប់ពីក្រោមស្ពានព្រែកព្នៅ តែម្តង។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ទឹកមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់អាយុជីវិតមនុស្ស ដូចនេះចូរយើងនាំគ្នាសំអាតច្រាំង និងទឹកទន្លេឲ្យបានស្អាត ដើម្បីបរិស្ថានស្អាត និងទឹកទន្លេស្អាត ហើយក៍ដើម្បីអបអរនៃតម្លៃទីក្រុងស្អាត ស្ដីពីការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសំអាតទន្លេ ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។

លោកបន្តថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះផងដែរ គឺក្នុងគោលបំណងដើម្បីក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅមាត់ទន្លេ ឱ្យពួកគាត់យល់ដឹង កុំឱ្យបោះសំរាមចោលផ្តេសផ្តាសហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលពាសវាលពាសកាល នាំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកក៏បានសំណូមពរឱ្យបងប្អូន ប្រជាពលរដ្ឋដែលរស់តាមដងផ្លូវ សំខាន់ៗនិង មាត់ទន្លេនេះត្រូវចូលរួម ទាំងអស់គ្នាដើម្បីសំអាតទីក្រុងយើងឱ្យបានស្អាត ត្រូវបញ្ចេញសំរាមឱ្យទាន់ពេលវេលាដែលអាជ្ញាធរកំណត់៕

Facebook Comments
Loading...