បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបុកស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

0
886

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបុកពេញទំហឹង ស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ កាលពីវេលាម៉ោង១១ នឹង៣៥នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅចំណុចមុខវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាសង្នការរាជធានីភ្នំពេញ​ បានចេញបញ្ជាឱ្យសមត្ថកិច្ចទាំង១៤ខណ្ឌ អនុវត្តន៍ច្បាប់ចរាចរណ៍ ចាប់មួក កញ្ចក់ ពិនិត្យជាតិស្រវឹង និងអាវុធហត្ថជាតិផ្ទុះ ការអនុវត្តន៍ច្បាប់នេះ គឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់ រហូតទៅដល់ម៉ោង២នឹង៣០នាទីរំលងអធាត្រ។

ជាក់ស្តែងនាយប់កើតហេតុនោះអធិការនគរបាលខណ្ឌដូនពេញ មានទាំងកម្លាំងចំរុះ មានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមនឹងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវ កម្លាំងព្រហ្មទណ្ឌ នឹងផ្នែកគ្រឿងញ្ញៀន នៃសង្នការរាជធានីភ្នំពេញ ដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន្ន និងអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្ស ត្រូវរងរបួសយ៉ាងដំណំ នឹងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ដោយសារតែកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរ ជាអនុការិយាល័យក្រសួងទេសចរណ៍ បើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9867 បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ស្រវឹងស្រាធ្លាក់ភ្នែក បើកបុកចំកម្លាំងសមត្ថកិច្ចកំពុងតែរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុលបុកចំលោកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ សង្នការរងទទួលផែនការជួញដូរមនុស្ស និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន្ន រួមនិងកម្លាំងអន្តរាគមន៍ម្នាក់ទៀត បណ្តាលឱ្យរងរបួសយ៉ាងដំណំ ភ្លាមៗ​នោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកយកសមត្ថកិច្ចដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាលម៉ែត្រដើម្បីសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្តបង្កវិញ ត្រូវកម្លាំងជំនាញការិយាល័យចរា​ចរណ៍ផ្លូវគោក ធ្វើការវាសជាតិអាកុលឃើញមានចំនួនសរុបទាំងអស់0.78មីលីតខ្យល់។ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចធ្វើការវាយខ្នោះ និងឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕

 

Facebook Comments
Loading...