
ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង កៀកស្មារនិងកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ជួបកីឡាករថៃទួនបេ និងកីឡាករប្រាបផៃរី ក្នុងវគ្គជម្រុះដណ្តើមជើងឯក នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ។
កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃទួនបេ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាម្តងហើយនាពេលកន្លងមក ដែលកីឡាករកម្ពុជាយកឈ្នះដោយពិន្ទុ កីឡាករថៃទួនបេ គេធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ពីប្រទេសកម្ពុជា ទៀតផងស្នៀតខ្លាំងរបស់គេកណ្តាប់ដៃ កែង និងជើងទាត់។
កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។ រវាងកីឡាករទាំង២នាក់នេះត្រូវបានអ្នកវិភាគប្រដាល់ក្នុងស្រុកអះអាងថា កីឡាករកមញពុជាមានភាគរយឈ្នះច្រើនជាងកីឡាករថៃ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់ជើងថ្មីដែលកំពុងតែឡើងកូដ ចំណែកកីឡាករថៃជាអ្នកប្រដាល់ជើងចាស់ តែអាចចាញ់កម្លាំងស៊ុហ្វ កីឡាករស្រករក្រោយ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃជើងចាស់ ទួនបេ នណាជាអ្នកឈ្នះបានឡើងទៅវគ្គបន្ត?។
ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃប្រាបផៃរី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនពូកែខាងជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករឡុង ជិន បច្ចប្បន្នគេកំពុងតែឡើងកូដផងដែរ ដោយធ្លាប់ជួបជាមួយកីឡាករបរទេសជាច្រើននាក់ក្នុងនោះឈ្នះច្រើនជាងចាញ់ ក៍ព្រោះតែគេជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។
កីឡាករកម្ពុជាឡុង ជិន ត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ ពិសេសគេធ្លាប់ឈ្នះ បឺត សង្ឃឹម ហ៊ែល វ៉ាម៉ន រដ្ឋា ជាដើម។ ដូច្នេះក្នុងការប្រកួតនេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃបា្របផៃរី ជាក់ជាមិនខាន៕
albuterol inhaler for sale generic
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
doctor7online.com
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
brand cialis online
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
cipro without a doctor prescription
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
best price 100mg generic viagra
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
cialis generic best price
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
can i buy naltrexone over the counter
ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក | CSN NEWS
Comments are closed.