បុរសម្នាក់មានជំងឺលើសឈាមនិងទឹកនោមផ្អែមរ៉ាំរ៉ៃ បានក្អួតឈាមយ៉ាងច្រើនមកដួលស្លាប់ភ្លាមៗមុខផ្ទះដោយមិនដឹងមូលហេតុ

0
145

ភ្នំពេញ ៖ បុរសម្នាក់មានជំងឺលើសឈាមនិងទឹកនោមផ្អែមរ៉ាំរ៉ៃ ក្អួតឈាមយ៉ាងច្រើននៅក្នុងបន្ទប់ទឹករួចហើយបានដើរចេញមកមុខផ្ទះក៏ដួលស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១៥និង ៣០នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងផ្ទះជួលមួយកន្លែងក្នុងបុរីរុងរឿង ក្រុមទី៥ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះខាងលើមានឈ្មោះម៉ុន សុធារិទ្ធអាយុ ៣៨ឆ្នាំរស់នៅផ្ទះជួលខាងលើក្នុងបុរីរុងរឿង។ ភ្លាមភ្លាមសមត្ថកិច្ចពុំដឹងថាមានមូលហេតុអ្វីទេប៉ុន្តែមុនពេលកើតហេតុបុរសខាងលើបានក្អួតឈាមយ៉ាងច្រើននៅក្នុងបន្ទប់ទឹករួចហើយបានដើរចេញមកមុខផ្ទះក៏ដួលស្លាប់ភ្លាមៗតែម្ដង។

បើតាមឪពុកជនរងគ្រោះនិងសាច់ញាតិបានឲ្យដឹងថាបុរសខាងលើធាត់ធំហើយកើតមាននូវជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរមកហើយ ដោយចង់សម្រកទម្ងន់និងជាពីជំងឺក៏ផឹកអាហារបំប៉នម៉ាកហ្វៃប័រជារៀងរាល់ថ្ងៃ។ ប្រភពបន្តថាពេលផឹកហ្វៃប័រក៏ស្រកគីឡូអស់ច្រើនគីឡូមែន តែហេវហត់អស់កម្លាំងជាខ្លាំង។ នៅមុនកើតហេតុឪពុកម្តាយបានទៅហូបបាយដោយទុកជនរងគ្រោះនៅម្នាក់ឯង  ក្រោយពេលឪពុកម្តាយទៅហូបបាយរួចក៏ស្រាប់តែក្អូតឈាមស្លាប់តែម្តង ប៉ុន្តែបើទោះបីជាយ៉ាងណាគេមិនដឹងពីមូលហេតុនៃការស្លាប់របស់បុរសខាងលើនេះទេដោយរង់ចាំមើលគ្រូពេទ្យនិងប៉ូលិសបច្ចេកទេសធ្វើកោសល្យវិច័យ។

នៅក្នុងករណីខាងលើនេះ ភ្លាមៗរដ្ឋបាលសង្កាត់ព្រែកលៀប ក៏បានបង្ហោះតាមប្រពន្ធ័ហ្វេសបុក សូមជម្រាបជូន ដល់សាធារណៈជនថា កាលពីវេលាម៉ោង ១៥នឹង២៥នាទី ថ្ងៃ៩ខែមិនា ឆ្នាំ២០២០នេះ មានករណីបុរសម្នាក់បានក្អួតឈាមក្នុងបន្ទប់ទឹក និងបន្តមកដួលនៅក្លោងទ្វារមុខផ្ទះ ស្លាប់ភ្លាមៗ ដែលការសន្តិដ្ឋានជំហ៊ានដំបូង គឺជាការដាច់សរសៃឈាមក្នុងក្រពះ ដូចនេះសូមជ្រាប និងកុំយល់ច្រឡំ ឬទាញហេតុការណ៍នេះទៅជារឿង កូវីដ១៩៕

Facebook Comments
Loading...