មូលដ្ឋានកងរាជអាវធហត្ថ ខណ្ឌព្រែកព្នៅត្រូវបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាដំណើរការសាងសង់

0
774

ភ្នំពេញ ៖ គម្រោងសាងសង់ អាគារមូលដ្ឋានកងរាជអាវធហត្ថ ខណ្ឌព្រែកព្នៅត្រូវបានធ្វើពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាដំណើរការសាងសង់ ជាផ្លូវការ នាព្រឹកថ្ងៃទី០៨ខែមីនា ឆ្នាំ២០២០ ដែលមានការយាងនិមន្ដចូលរួមពី សម្ដេចព្រះវនរត័កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឈនាយករងទី២និងមានការចូលរួមពីលោកឧត្តមសេនីយ៍ ត្រី ពង្សាវ រិទ្ធ មេបញ្ជាការងកងរាជធាវុធហត្ថរាជធានីភ្នំពេញ,លោក ស៊ឹម សុផង់ នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅនិងលោកវរសេនីយ៍ឯកភួង សុភី មេបញ្ជាការកងរាជធាវុធហត្ថខណ្ឌព្រែកព្នៅ ព្រមទាំង មន្ដ្រីកងរាជធាវុធហត្ថ និងមន្ដ្រីសាលាខណ្ឌព្រែកព្នៅ ជាច្រើនរូបទៀត។

លោកមេបញ្ជការភួង សុភី បានឲ្យដឹងថា អង្គភាពកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅដែលត្រូវ ដំណើរការសាងសង់នាពេលនេះគឺស្ថិតនៅភូមិផ្សាលិច ,សង្កាត់ព្រែកព្នៅ ,ខណ្ឌព្រែកព្នៅ ,រាជធានីភ្នំពេញ។

ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលានេះ លោក ស៊ឹម សុផង់ មានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី១ទៀត ដែលនឹងលេចចេញជារូបរាងឡើងនៅពេលខាងមុខនេៈគឺដើម្បីសម្រួលដល់ ការអនុវត្តកិច្ចការរដ្ឋបាល របស់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឲ្យបានកាន់តែល្អប្រសើរព្រោះថាកន្លងមកនេះកងរាជអាវុធហត្ថខណ្ឌបានរួមចំណែកយ៉ាង សំខាន់ក្នុងការការពារសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ក្រោមកិច្ចសហការយ៉ាងល្អជាមួយកម្លាំងអធិការដ្ឋាននគបាលខណ្ឌធ្វើឲ្យសន្ដិសុខក្នុងមូលដ្ឋានមានលក្ខណៈល្អប្រសើរ រក្សាបាននូវភាពសុខសាន្ដជូនប្រជាពលរដ្ឋ៕

Facebook Comments
Loading...