
ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម កៀកស្មានិងកីឡាករលី ភា អ្នកប្រដាល់មកពីក្លិបប៉ែកកាក់គុនខ្មែរ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ ភិតសាយហ្វា និងកីឡាកររុងតាក់វ៉ាន់ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២០នេះ។
កីឡាករប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាករថៃ ភិតសាយហ្វា ហើយត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់ សន្និដ្ឋានមុនថា ភាគរយក្នុងការឈ្នះអ្នកប្រដាល់ថៃម្នាក់នេះមានភាគរយឈ្នះត្រឹមហាសិបប៉ុណ្ណោះ បើទោះជាពួកគេខានជួបគ្នាយូក៍ដោយ។
កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ និងមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត ហើយធ្លាប់ជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាកមិនខាន។ ព្រោះកីឡាករថៃភិតសាយហ្វានេះ ធ្លាប់មកប្រកួតនៅសង្វៀននាប្រទេសកម្ពុជា ជាច្រើនលើក មកហើយ ដោយមានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជាទៀតផង។ ចាំមើលកីឡាករប៉ោ ភារិទ្ធ ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា?។
ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃរុងតាក់វ៉ាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃ ភាគច្រើនវិជ្ជាគុនរបស់គេមិនខុសគ្នាប៉ុន្មាននោះទេ គឺពូកែខាងជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាកររុងតាក់វ៉ាន់នរណាជាអ្នកឈ្នះ?៕
albuterol inhaler for sale generic
CSN NEWS
cialis 20 mg best price
CSN NEWS
viagra usa
CSN NEWS
ciprofloxacin hydrochloride
CSN NEWS
Comments are closed.