
ភ្នំពេញ ៖ កីឡាករឆៃ សារ៉ា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយកីឡាករអាលើម៉ង់ ហ្គានជី អ៊ីស្មាអ៊ែល ខណៈកីឡាករជើងខ្លាំងទម្ងន់ស្រាល ហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតេជាមួយកីឡាករថៃប៊ីកបូស ប៉.ប្រាវិត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២០។
ដែលត្រូវឡើងប្រកួត ជាមួយកីឡាករជនជាតិអាលើម៉ង់ហ្គានជី អ៊ីស្មាអ៊ែល ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអាលើម៉ង់ ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ។ តែគូនេះត្រូវបានក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុកអះអាងថា មានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករកម្ពុជារូបនេះ ជាអ្នកលេងស្នៀតកែងយ៉ាងស្ទាត់ជំនាញ ហើយស្នៀតកែងនេះហើយដែលធ្វើឲ្យគេល្បីល្បាញមកដល់សព្វថ្ងៃនេះ។
កីឡាករឆៃ សារ៉ា កាលគេមិនទាន់បាត់មុខពីសង្វៀនមួយរយៈ ការប្រកួតរបស់គេកន្លងមកស្នៀតកែង និងជង្គង់របស់ឆៃ សារ៉ា ដែលវាយចេញប្រយោលក៍បានចូលគៀកក៍បាននោះ បានធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួល គូរប្រកួតដ៍អស្ចារ្យទៀតផង។ ចំណែកឯស្នៀតជើងទាត់របស់ឆៃ សារ៉ា ក៍ល្អហើយខ្លាំងណាស់ដែរ។ ប៉ុន្តែយ៉ាងណា កីឡាករឆៃ សារ៉ា ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេវាយចេញរាងយឺតបន្តិចប៉ុណ្ណោះ។ ចាំមើលកីឡាករឆៃ សារ៉ា ជាអ្នកឈ្នះឫកីឡាករជនជាតិអាលើម៉ង់ហ្គានជី អ៊ីស្មាអ៊ែល?។
ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃប៊ីកបូស ប៉.ប្រាវិត វិញត្រូវបានអ្នកតាមដានលើកឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេលបច្ចប្បន្ននេះនណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយរយៈពេលចុងក្រោយនេះ មានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុនទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាអ្វីឡើយ។ ជាងនេះទៅទៀតនោះហ៊ឹម សេរី ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង ហើយមានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ជាមួយកីឡាករក្នុងស្រុកនិងកីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាចយកឈ្នះលើកីឡាករថៃប៊ីកបូស ប៉.ប្រាវិត ដូចការអះអាងរបស់អ្នកតាមដានកីឡាប្រដាល់កម្ពុជាដែរឬយ៉ាងណា?៕
generic ventolin
ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ | CSN NEWS
viagra online prescription
ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ | CSN NEWS
cialis buy online
ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ | CSN NEWS
levitra vs viagra
ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ | CSN NEWS
buy naltrexone
ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ | CSN NEWS
Comments are closed.